ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​គុណភាព​បរិ​ស្ថាន​នៅ​​​ក្នុងរោង​ចក្រ​ផលិត​កាបូបមួយ​កន្លែង​ បន្ទាប់​ពី​មាន​​ករណី​កម្ម​ករ​​១៩​នាក់​​មាន​បញ្ហា​សុខភាព

4 ម៉ោង មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន SHI HAO…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅ​វេលា​ម៉ោង​៨:០០​នាទី​យប់ ដែល​ជា​ប្រភេទ​រោងចក្រ​ផលិត​កាបូប ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ក្នុង​ករណី​មាន​កម្មករ​ចំនួន​១៩​នាក់ មាន​អាការ​:​អស់កម្លាំង​ទន់​ដៃទន់​ជើង ។

ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្នុង​អគារ​ផលិតកម្ម ជួរ​ដេរ​កាបូប ដែល​មាន​ទីតាំង​ក្បែរ​ជួរ​ប្រើប្រាស់​កាវ​បិត​ស្បែក​កាបូប​។ ក្រោយ​ពី​មានការ​កើតហេតុ ក្រុមហ៊ុន​បាន​បញ្ជូន​កម្មករនិង​កម្មការិនី ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​គុយ​វ៉ែត និង​មណ្ឌល​សុខភាព​ព្រែក​អញ្ចាញ ។

នៅ​វេលា​យប់​ថ្ងៃ​ដដែល​កម្មការិនី​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រែក​អញ្ចាញ មាន​សភាព​ធូរស្បើយ និង​កំពុង​សម្រាក​តាមដាន​សុខភាព​បន្ត​ចំនួន​១២​នាក់ ដោយឡែក កម្មការិនី​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គុយ​វ៉ែត បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។ ក្រុមការងារ​បាន​ដាក់​ឧបករណ៍​តេស្ត​គុណភាព​ខ្យល់​ក្នុង​អគារ​ផលិតកម្ម​កន្លែង​កើតហេតុ និង​បរិវេណ​ក្រៅ​អគារ​ផលិតកម្ម​ផង​ដែរ ។

ជា​លទ្ធផល គុណ​ភា​ខ្យល់​គឺ​នៅ​ក្រោម​កម្រិតស្តង់ដា​មិន​មានការ​បំពុល​ខ្យល់​កើតឡើង​នៅ​ក្នុង​រោងចក្រ នេះ​បើ​តាម​ការ​ធ្វើតេស្ត​បឋម​លើ​គុណភាព​ខ្យល់​ក្នុង​រោងចក្រ​នា​វេលា​យប់​ថ្ងៃ​ដែល​បាន​កើតឡើង​ករណី​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ