ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែដ៏​ពិសិដ្ឋ ពិធីបុណ្យ Iftar Ramadan ២០២៦ ប្រារព្ធ​ឡើងយ៉ាង​អធិកអធម កណ្តាល​ទីក្រុង​គូឡា​ឡាំពួរ និង​ពូ​ត្រា​ចា​យ៉ា មាន​ប្រជាជន​ជាង​ ៣​ពាន់​អ្នកចូលរួម

1 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ៖ នៅ​ថ្ងៃ​ទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ៖ នៅ​ថ្ងៃ​ទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៦ ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ ម៉ាឡេស៊ី (MOTAC) តាម​រយៈ​នាយកដ្ឋាន​វប្បធម៌ និង​សិល្បៈ​ជាតិ (JKKN) សហការ​ជាមួយ​សាលាក្រុង​គូឡា​ឡាំ​ពួរ (DBKL) បាន​រៀបចំ​ខែ​ដ៏​ពិសិដ្ឋ នៃ​កម្មវិធីបុណ្យ Ramadan (Iftar Ramadan) ២០២៦ ដែល​មាន​ភាព​រស់​រវើក និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក ​។

កម្មវិធី​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ពិធីបុណ្យ​អាហារ ស្រាយ​បួស​ខែ Ramadan និង​ពិធីបុណ្យ Ramadan ដែល​បាន​បន្ត​ធ្វើ​ឡើង​រហូត​ដល់​បច្ចុប្បន្ន​ មាន​រយៈពេល ១៤​ឆ្នាំ​ហើយ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​ ២៨ ខែកុម្ភៈ និង​ថ្ងៃ​ទី ​១ ខែមីនា​, និង​ថ្ងៃ​ទី ​១៤ ដល់​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ ​២០២៦ តាម​បណ្តោយ​ផ្លូវ Jalan Raja, Dataran Merdeka ដែល​មានការ​ចូលរួម ពី​ប្រជាជន​ជាង​ ៣​ពាន់​នាក់ និង​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​អាស៊ាន ចំនួន ​៧ ប្រទេស ដោយ​ប្រទេស​ចំនួន ៣ ​ជាប់​ភារកិច្ច​មិន​បាន​ចូលរួម រួម​មាន​ ៖ ប្រទេស​ទី​ម័​រ​ឡេ​ស​, វៀតណាម​, និង​មី​យ៉ា​ន់​ម៉ា ​។

នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នៅ​ថ្ងៃនេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក Chiew Choon Man អនុរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ និង​​ចូលរួម​ពី​លោក Datuk Seri TPr. Fadlun bin Mak Ujud អភិបាលក្រុង​គូឡា​ឡាំ​ពួរ និង​លោក Dato’ Shaharuddin bin Abu Sohot អគ្គលេខាធិការ MOTAC ផង​ដែរ ។

Mohd Amirul Rizal Abdul Rahim, Director General, Malaysia Tourism Promotion Board នៃ​ក្រ​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ (MOTAC) បាន​ផ្ញើ​សារ​ជូន​ចំពោះ អ្នក​កាន់សាសនា​ឥ​ស្លា​ម​កម្ពុជា​ទាំងអស់​ថា ​៖ «​យើងខ្ញុំ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ពិតជា​សង្ឃឹមថា​ អ្នកអាច​មក​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ផ្សព្វផ្សាយ​ការ​តម​អាហារ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ​។ ខ្ញុំ​ស្គាល់​តែ​ការ​តម​អាហារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​មូ​ស្លី​ម ហើយ​ក៏​ជា​កន្លែង​ដែល​អ្នក​អាចទៅ​ទស្សនា​ផ្សារ​ទំនើប​ដ៏​ស្រស់​ស្អាត និង​កន្លែង​ប្លែក​ៗ​ជា​ច្រើន ខណៈ​អ្នក​មក​ទី​នេះ​ដើម្បី​ធ្វើការ​អធិដ្ឋាន ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​រីករាយ​ជាមួយ​គ្នា​ជាមួយ​ប្រជាជន​មូ​ស្លី​ម​ដទៃ​ទៀត មក​ពី​ជុំវិញ​ពិភពលោក​ផង​ដែរ​ ។ ដូច្នេះ​សូម​អធិដ្ឋាន​ដល់​ប្រទេស​កម្ពុជា​-​មូ​ស្លី​ម ឱ្យ​មាន​សុខភាព​ល្អគ្រប់​ៗ​គ្នា ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ តាម​រយៈ YBhg. Dato’ Mohd Yusri bin Mohd Yusoff អគ្គលេខាធិការ នៃ​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ (MOTAC) និង YBrs បានដឹង​ថា ​៖ «​ពិធីបុណ្យ​អ៉ី​ហ្វ​តារ Ramadan ឆ្នាំ​២០២៦ មិនមែន​គ្រាន់តែ ជា​ព្រឹត្តិការណ៍​តម​អាហារ​ដ៏​ធំ​សម្បើម​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​បង្ហាញ​ពី​ភាព​សុខដុមរមនា ក្នុង​ចំណោម​សង្គម​ពហុ​ជាតិ​សាសន៍​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ ​។ នៅ​ឯ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ Dataran Merdeka យើង​មិន​ត្រឹមតែ​អបអរសាទរ​តម្លៃ ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើកកម្ពស់​បេតិកភណ្ឌ​វប្បធម៌​ឥ​ស្លា​ម ជា​ផលិតផល​ទេសចរណ៍​ពិសេស​មួយ ដែល​មាន​សមត្ថភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ផង​ដែរ​» ។

លោក Dato’ Shaharuddin បន្ត​ថា ​៖ «​ខ្ញុំ​សង្ឃឹមថា​ ការ​ចូលរួម​យ៉ាង​សកម្ម​ពី​យុវជន និង​អ្នក​ស្ម័គ្រចិត្ត ក្នុង​កម្មវិធី​នេះ​នឹង​បណ្តុះ​ស្មារតី​ទទួលខុសត្រូវ​សង្គម​កាន់តែ​ស៊ីជម្រៅ ខណៈ​ពេល​ដែល​ពង្រឹង​អត្តសញ្ញាណ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ដែល​មានការ​រួម​បញ្ចូល និង​ភាព​រីក​ចម្រើន​» ​។

សូម​ជម្រាប​ថា កម្មវិធី Iftar Ramadan ឆ្នាំ ​២០២៦ ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន (២០១២) និង Iftar @ KL (២០១៥) នៅ​តែ​បន្ត​គាំទ្រ​គោល​គំនិត​ខាង​វិញ្ញាណ ដែល​មាន​អត្ថន័យ​និង​ភាព​ធូរស្រាល​ ។ បន្ថែម​ពីលើ​ការ​បម្រើ​ជា​វេទិកា សម្រាប់​ការ​គោរព​បូជា វា​ក៏​ដើរតួ​ជា​ភ្នាក់ងារ​បង្រួបបង្រួម​ដែល​ពង្រឹង​ភាតរភាព និង​លើកកម្ពស់​ការ​អត់ឱន​រវាង​ជនជាតិភាគតិច​តាម​រយៈ​សកម្មភាព​វប្បធម៌​ផ្សេង​ៗ ​។

កម្មវិធី​នេះ​ក៏​សង្កត់ធ្ងន់​លើ​ការងារ​ស្ម័គ្រចិត្ត​វប្បធម៌ តាម​រយៈ​សកម្មភាព​សហគមន៍ (gotong-royong) ដែល​ចូលរួម​ដោយ​និស្សិត​សាកលវិទ្យាល័យ អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) និង​បុគ្គល​ម្នាក់​ៗ ដោយ​មាន​គោលបំណង​បណ្តុះ តម្លៃ​ដ៏​ថ្លៃថ្នូ​នៅ​ក្នុង​សហគមន៍ ។ អ្នក​ទស្សនា​មិន​ត្រឹមតែ​មានឱកាស​ញ៉ាំ​អាហារ ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នឹង​រីករាយ ជាមួយ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ការ​រៀបចំ និង​ចែកចាយ bubur lambuk ការ​សម្តែង​ដោយ Dato’ M. Nasir, Caliph Buskers, Kumpulan Hijjaz និង Kumpulan Qasidah Masjid Jamek KL ការ​អធិស្ឋាន​រួម​គ្នា ការសូត្រ​គម្ពីរ​កូ​រ៉ា​ន (tadarus) សកម្មភាព​ស្ម័គ្រចិត្ត​វប្បធម៌ ការ​សន្ទនា​អំពី​ខែ​រ៉ា​ម៉ា​ដាន (Bicara Ramadan) Malam Tujuh Likur ការ​រាប់ zakat fitrah និង moreh ៕

អត្ថបទសរសេរ ដោយ