ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​តាំងគោក​ ​ចុះ​ពិនិត្យ​ការ​ដាំ​ដុះ​ដំណាំ​តាម​ចម្ការ​របស់​កសិករ ​នៅ​ឃុំ​ទ្រៀល

10 ម៉ោង មុន

ខេត្តកំពង់ធំ​ ៖ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក​ នៃ​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ…

ខេត្តកំពង់ធំ​ ៖ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក​ នៃ​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ និង​ការ​ដាំ​ដុះ​ដំណាំ​តាម​ចម្ការ រួម​មាន​ ៖ ដំឡូង ស្វាយចន្ទី និង​ដំណាំ​ផ្សេង​ៗ​ទៀត​របស់​ប្រជា​កសិករ នៅ​ក្នុង​ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ ដើម្បី​ពិនិត្យ​ជាក់ស្តែង និង​សាកសួរ​ពី​តម្លៃ ក៏​ដូច​ជា​បញ្ហា​កង្វល់​ផ្សេង​ៗ​ដើម្បី​អាជ្ញាធរ​ត្រៀម​ជួយ​ឱ្យ​បាន​ទាន់​ពេលវេលា​។

នា​ឱកាស​នោះ​បន្ទាប់​ពី​ការ​សាកសួរ​សុខទុក្ខ និង​សួរនាំ​ពី​ស្ថានភាព​រស់នៅ​ផ្សេង​ៗ​របស់​ប្រជា​កសិករ ប្រកបដោយ​ភាព​កក់ក្តៅ និង​ក្តី​សប្បាយ​រីករាយ​ប្រកបដោយ​ស្នាមញញឹម​ជាមួយ​គ្នា រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ហើយ​នោះ លោក ហាក់ ម៉ុង​ហួត ក៏​បាន​ចាត់​ទុក​ការ​ដាំ​ដំណាំ​រួម​ផ្សំ​របស់​ប្រជាពលរដ្ឋ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​កសិករ ដែល​អាច​រក​ប្រាក់​ចំណូល និង​ផ្គត់ផ្គង់​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ។

បន្ថែម​ពី​នេះ លោក​អភិបាលស្រុក​តាំងគោក ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដាំ​ដុះ ដើម្បី​តម្រូវការ​ទីផ្សារ និង​បង្កើន​ជីវភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ ជាក់ស្ដែង​ប្រជា​កសិករ​ភាគច្រើន ប្រកប​មុខរបរ​កសិកម្ម ដោយហេតុ​ថា ប្រភេទ​ដី​នៅ​តំបន់​នោះ មាន​អំណោយផល​លើ​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ការ​នាំ​ចេញ​ទៅ​ខេត្ត​ផ្សេង​ៗ ក៏​ងាយស្រួល​ផង​ដែរ ដោយសារ​មាន​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន តាំងពី​ចម្ការ រហូត​ដល់​ផ្លូវ​ធំ ក្នុងស្រុក​ទាំងមូល​ ។

ទន្ទឹម​នេះ​ដែរ លោក​អភិបាលស្រុក ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ ចុះ​សួរសុខទុក្ខ និង​តាមដាន​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ទៅ​លើ​ដំណាំ គ្រប់​ប្រភេទ ត្រូវ​ផ្ដល់​នូវ​ដំណោះស្រាយ​ជូន​ដល់​ពួក​គាត់​ឱ្យទាន់​ពេលវេលា​។

សូម​បញ្ជាក់​ថា កសិករ​មាន​ក្ដី​រំភើប និង​រីករាយ​ក្រោយ​ដំណាំ​ដាំ​ដុះ បាន​ទទួល​ទិន្នផល​ច្រើន ហើយ​មាន​ថ្នាក់ដឹកនាំ​ស្រុក ចុះ​សួរសុខទុក្ខ រហូត​ដល់​ចម្ការ និង​បាន​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​ពួក​គាត់​នា​ពេល​កន្លង​មក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ