ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលស្រុកស្វាយទាប បានចុះបង្ក្រាបក្មេងទំនើ.ងបង្ហោះម៉ូតូចំនួន០៥នាក់ យកមកអប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកណ្តៀងរាយ សហការជាមួយកម្លាំងជំនាញស្រុក បានចុះបង្ក្រាបក្រុមក្មេងទំនើ.ងបង្ហោះម៉ូតូចំនួន០៥នាក់ និងម៉ូតូចំនូន០២គ្រឿង យកមកអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ។
ក្មេងទំនើ.ងទាំង ៥នាក់រួមមាន ៖ ទី១.ឈ្មោះ អ៊ុ រស្មីលាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទី២.ឈ្មោះ សំអាត សុរ៉ាឆាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខយាមម៉ូតូ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ ទី៣. ឈ្មោះ អាត ចំរើន ភេទប្រុស មុខរបរសិស្ស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ កណ្តៀងរាយ ស្រុកស្វាយទាប ។ ទី៤. ឈ្មោះ ស៊ាន បូរ៉ានិស្ស័យ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ។ និងទី៥.ឈ្មោះ យ៉ន រ៉ាយុទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ក្រោយពីធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងមានលិខិតធានារបស់ឪពុកម្តាយ ម៉ូតូចំនួន២គ្រឿង ត្រូវបានលោកអធិការនគរបាលស្រុក សុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត ដើម្បីដកហូតរក្សាទុករយៈ៣ខែ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕
ចែករំលែកព័តមាននេះ