ក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ថា កម្រិតកម្ពស់ទឹកនៅទន្លេមេគង្គត្រង់ស្ពានអ្នកលឿង អាចស្រកនៅត្រឹមចង្កេះមនុស្ស នៅកន្លែងខ្លះ ។
ប្រភពដដែលបានអះអាងថា កម្រិតកម្ពស់ទឹកនៅទីនោះនៅថ្ងៃនេះគឺ១,៥២ ម៉ែត្រ ហើយវានឹងបន្តស្រកមកនៅត្រឹម១,៤៨ ម៉ែត្រនៅថ្ងៃសៅរ៍ ហើយបន្តដល់កម្រិត១,៤៤ ម៉ែត្រនៅថ្ងៃអាទិត្យ រួចបន្តត្រឹម ១,៤១ ម៉ែត្រនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ។
ប្រភពដដែលបានអះអាងថា នៅថ្ងៃសៅរ៍ កម្ពស់ទឹកនៅទន្លេសាបត្រង់ព្រែកក្តាម ក៏ទាបដែរគឺនៅក្នុងរង្វង់១,៦៣ ម៉ែត្រ ហើយនឹងស្រកមកនៅត្រឹម១,៥៩ម៉ែត្រនៅថ្ងៃអាទិត្យ រួចនឹងបន្តស្រកដល់ ១,៥៧ ម៉ែត្រនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ។
ប្រភពដដែលបានអះអាងថា ស្ថានភាពទឹកទន្លេនៅតាមបណ្តាស្ថានីយជលសាស្ត្រនានាដូចជា ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកន្តិចបន្តួច។
ទឹកស្រកចុះមកមែន ប៉ុន្តែប្រយ័ត្នកុំនាំគ្នាលេងទឹក ពីព្រោះទឹកទន្លេអាចមានអន្លង់ និង ល្បាក់ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត៕
ចែករំលែកព័តមាននេះ