ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពុះ​ស៊ុប​៖ គួរ​ដួស​ចេញ ឬ​ទុក​ញ៉ាំ? អាថ៌​កំបាំង​ដែល​អ្នក​គួរ​ដឹង​!

47 វិនាទី មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​លេចឡើង​នៃ​ពពុះ​អណ្តែត​លើ​ផ្ទៃ​ទឹក​ស៊ុប​នៅ​ពេល​ចម្អិន​សាច់ ឬ​អាហារ​សមុទ្រ គឺជា​បាតុភូត​ធម្មជាតិ​ដែល​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង​។ តាម​ការ​វិភាគ​ផ្នែក​វិទ្យាសាស្ត្រ សមាសភាព​នៃ​ពពុះ​ទាំងនោះ​គឺជា​ការ​កក​នៃ​ប្រូតេអ៊ីន ខ្លាញ់ ឈាម​សត្វ និង​សារធាតុ​រាវ​ឡាំ​ហ្វា​ទិច​ដែល​រលាយ​ចេញពី​អាហារ​នៅ​ពេល​ជួប​សីតុណ្ហភាព​ខ្ពស់​។ បើ​និយាយ​ឱ្យ​ចំ​ទៅ…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​លេចឡើង​នៃ​ពពុះ​អណ្តែត​លើ​ផ្ទៃ​ទឹក​ស៊ុប​នៅ​ពេល​ចម្អិន​សាច់ ឬ​អាហារ​សមុទ្រ គឺជា​បាតុភូត​ធម្មជាតិ​ដែល​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង​។

តាម​ការ​វិភាគ​ផ្នែក​វិទ្យាសាស្ត្រ សមាសភាព​នៃ​ពពុះ​ទាំងនោះ​គឺជា​ការ​កក​នៃ​ប្រូតេអ៊ីន ខ្លាញ់ ឈាម​សត្វ និង​សារធាតុ​រាវ​ឡាំ​ហ្វា​ទិច​ដែល​រលាយ​ចេញពី​អាហារ​នៅ​ពេល​ជួប​សីតុណ្ហភាព​ខ្ពស់​។ បើ​និយាយ​ឱ្យ​ចំ​ទៅ សារធាតុ​ទាំងនេះ​មិន​មាន​ជាតិពុល​នោះ​ទេ ប៉ុន្តែ​ការ​សម្រេច​ថា​គួរ​ទុក ឬ​គួរ​ស្រង់​ចេញ គឺ​អាស្រ័យ​លើ​អនាម័យ​នៃ​ការ​រៀបចំ​អាហារ​តាំងពី​ដំបូង​។

អ្នកជំនាញ​បាន​ព្រមាន​ថា បញ្ហា​ធំ​បំផុត​គឺ​គ្មាន​អ្វី​អាច​ធានា​បាន​ថា ឈាម​សត្វ ឬ​អាហារ​ទាំងនោះ​ត្រូវ​បាន​លាង​សម្អាត​បាន​ស្អាត​ល្អ ១០០% មុន​ពេល​ដាក់​ចូល​ឆ្នាំង​នោះ​ទេ​។ ពពុះ​ទាំងនេះ​មិន​ត្រឹមតែ​អាច​ផ្ទុក​នូវ​ភាព​មិន​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ប្រភព​នៃ​ក្លិនឆ្អាប និង​រសជាតិ​មិនល្អ ដែល​ធ្វើ​ឱ្យ​ទឹក​ស៊ុប​មាន​ពណ៌​ល្អក់កករ និង​កាត់​បន្ថយ​សោភណភាព​នៃ​មុខម្ហូប​។ ដូច្នេះ ការ​អនុវត្ត​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព និង​រសជាតិ គឺ​ការ​ប្រើ​ស្លាបព្រា​ស្រង់​ពពុះ​ទាំងនោះ​ចេញ​ឱ្យ​អស់ ជា​ពិសេស​ពពុះ​ដំបូង​ៗ​ដែល​ឡើង​មក​។

ដើម្បី​ទទួល​បាន​ទឹក​ស៊ុប​ដែល​ថ្លាឈ្វេង និង​មាន​ក្លិន​ឈ្ងុយ លោក​អ្នក​គួរ​អនុវត្ត​តាម​វិធីសាស្ត្រ​របស់​ចុងភៅ​អាជីព ដោយ​ការ​ស្ងោរ​សាច់​ក្នុង​ទឹក​ពុះ​មួយ​ភ្លែត រួច​ចាក់ទឹក​នោះ​ចោល​ដើម្បី​ជម្រះ​ជាតិ​ឈាម និង​កាក​សំណល់​ឡាំ​ហ្វា​ទិច​តាំងពី​វគ្គ​ដំបូង​។

ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ទឹក​ស៊ុប​ស្អាត និង​មាន​រសជាតិ​សម្រិតសម្រាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​សារធាតុ​មិនល្អ​ដែល​នៅ​សេសសល់​ក្នុង​ចំណីអាហារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ