ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ចោទ​ថា​អ៊ុយ​ក្រែន​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃា.ត​ឧត្ដម​សេនីយ៍​របស់​ខ្លួន

48 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ ក្រោយ​ការ​បាញ់​ប្រហារ​ទៅ​លើ​ឧត្ដម​សេនីយ៍យោធា​រុស្ស៊ី​​ដែល​ទទួល​បន្ទុក​ខាង​ស៊ើប​ការណ៍​សម្ងាត់​ ប្រទេស​រុស្ស៊ី​យល់​ថា​នេះ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទៅ​លើ​រូប​គាត់​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់​ងារ​សម្ងាត់​របស់​អ៊ុយ​ក្រែន​។ សំណាង​ល្អ​ ឧត្ដម​សេនីយ៍​យោធា​រូប​នោះ​មិន​បាន​ស្លាប់​ទេ​ គ្រាន់​តែ​ត្រូវ​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ដែល​ជន​ដៃ​ដល់​បាញ់​ជា​ច្រើន​គ្រាប់​។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ទី​ក្រុង​កៀវ​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​ករណី​ធ្វើ​ឃាត​បាន​សម្រេច​ ឬ​​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​មេ​ទ័ព​កំពូល​ៗ​របស់​រុស្ស៊ី​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ​។…

ទី​ក្រុង​ម៉ូស្គូ៖ ក្រោយ​ការ​បាញ់​ប្រហារ​ទៅ​លើ​ឧត្ដម​សេនីយ៍យោធា​រុស្ស៊ី​​ដែល​ទទួល​បន្ទុក​ខាង​ស៊ើប​ការណ៍​សម្ងាត់​ ប្រទេស​រុស្ស៊ី​យល់​ថា​នេះ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទៅ​លើ​រូប​គាត់​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់​ងារ​សម្ងាត់​របស់​អ៊ុយ​ក្រែន​។ សំណាង​ល្អ​ ឧត្ដម​សេនីយ៍​យោធា​រូប​នោះ​មិន​បាន​ស្លាប់​ទេ​ គ្រាន់​តែ​ត្រូវ​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ដែល​ជន​ដៃ​ដល់​បាញ់​ជា​ច្រើន​គ្រាប់​។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ទី​ក្រុង​កៀវ​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ទេ​។ ប៉ុន្តែ​ករណី​ធ្វើ​ឃាត​បាន​សម្រេច​ ឬ​​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​មេ​ទ័ព​កំពូល​ៗ​របស់​រុស្ស៊ី​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ​។ តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដំបូង​រហូត​មក​ដល់​ពេល​នេះ មេ​ទ័ព​រុស្ស៊ី​ត្រូវ​គេ​លប​ធ្វើ​ឃាត​ជា​បន្ត​បន្ទាប់​​។ ក្រុម​អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​ថ្លែង​ថា​ឧត្ដម​សេនីយ៍​វ៉្លា​ឌីមៀ អាឡិច​សេ​យេវ​ (Vladimir Alekseyev) ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​លប​បាញ់​ប្រហារ​។


ឧត្ដម​សេនីយ៍​រូប​នេះ​ត្រូវ​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពី​បទ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ និង​បទ​ចោទ​ថា​គាត់​ជា​អ្នក​រៀប​ចំ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ពុល​ដើម្បី​សម្លាប់​ភ្នាក់​ងារ​សម្ងាត់​របស់​រុស្ស៊ី​​ម្នាក់​ដែល​ចុះ​ចូល​ទៅ​ខាង​អង់​គ្លេស​។ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​សឺហ្គេ​ ឡាវ​រ៉ូស (Sergei Lavrov) ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដែល​លោក​ចាត់​ទុក​ថា​ជា​អំពើ​ភេរវ​កម្ម​។


លោក​ឡាវរ៉ូស​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​ព្យាយាម​រំខាន​ការ​ចរ​ចា​គ្នា​​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​សេវា​សម្ងាត់​របស់​រុស្ស៊ី​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ហើយ​ ហើយ​ក៏​បាន​យក​រឿង​នេះ​ជម្រាប​ជូន​លោក​ពូទីន​រួច​ហើយ​ដែរ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស ថ្លែង​ថា​ភ្នាក់​ងារ​សម្ងាត់​កំពុង​ធ្វើ​កិច្ច​ការ​នេះ​។ យើង​សូម​ជូន​ពរ​ឱ្យ​លោក​ឧត្ដម​សេនីយ៍​ឆាប់​ជា​សះ​ស្បើយ​ពី​មុខ​របួស​​៕ ប្រភព៖ អា​អែ​ហ្វ​ប៉េ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ