ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​​ថា​យុទ្ធ​ជន​អ៊ុយ​ក្រែន​៥,៥​ម៉ឺន​​នាក់​ពលី​ជីវិត​នៅ​ក្នុង​សមរ​ភូមិ

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុ​ង​សង្គ្រាម​មាន​ចំនួន​៥,៥​ម៉ឺន​នាក់​។ ចំនួន​នេះ​គិត​តែ​សព​ទាហាន​ដែល​បាន​រក​ឃើញ​ប៉ុណ្ណោះ​​។ ក្រៅ​ពី​នេះ​ លោក​ក៏​ទទួល​​ស្គាល់​ផង​ដែរ​ថា​ទាហាន​បាត់​ខ្លួន​​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ការថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែន​ជិត​ឈាន​ចូល​ដល់​បួន​ឆ្នាំ​ហើយ​នៅ​បាំង​តែ​ជាង​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​បារាំង​​ថា​នៅ​អ៊ុយ​ក្រែន​ ចំនួន​កង​ទ័ព​ពលី​នៅ​លើ​សមរ​ភូមិ​គិត​ទាំង​ទាហាន​អាជីព…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី ថ្លែង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុ​ង​សង្គ្រាម​មាន​ចំនួន​៥,៥​ម៉ឺន​នាក់​។ ចំនួន​នេះ​គិត​តែ​សព​ទាហាន​ដែល​បាន​រក​ឃើញ​ប៉ុណ្ណោះ​​។ ក្រៅ​ពី​នេះ​ លោក​ក៏​ទទួល​​ស្គាល់​ផង​ដែរ​ថា​ទាហាន​បាត់​ខ្លួន​​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ការថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែន​ជិត​ឈាន​ចូល​ដល់​បួន​ឆ្នាំ​ហើយ​នៅ​បាំង​តែ​ជាង​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។

លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​បារាំង​​ថា​នៅ​អ៊ុយ​ក្រែន​ ចំនួន​កង​ទ័ព​ពលី​នៅ​លើ​សមរ​ភូមិ​គិត​ទាំង​ទាហាន​អាជីព និង​ទាហាន​ដែល​ទើប​​ជ្រើស​រើស​​ថ្មី​មាន​ចំនួន​៥៥​០០០​នាក់​។ លោក​ថ្លែង​បន្ត​ទៀត​ថា​បន្ថែម​ពី​លើការ​​​បាត់​បង់​ជីវិត​យុទ្ធ​ជន​ទាំង​នេះ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​សន្មត​ថា​បាត់​ខ្លួន​នៅ​ពេល​បំពេញ​បេសក​កម្ម​។

លោក​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​អ្នក​បាត់​ខ្លួន​នោះ​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ទេ​។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​លោក​​​ធ្លាប់​ផ្ដល់​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​អា​មេ​រិ​ក​អឹន​ប៊ី​ស៊ី (NBC) ​ថា​​​​យុទ្ធ​ជន​ពលី​​មាន​ចំនួន​ជាង​៤៦០០០​នាក់​។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៥ «​មជ្ឈ​មណ្ឌល​សិក្សា​យុទ្ធ​សាស្ត្រ​ និង​ការ​សិក្សា​អន្តរ​ជាតិ​» ប៉ាន់​ស្មាន​ថា​ទាហាន​អ៊ុយ​ក្រែនបាត់​បង់​កម្លាំង​ប្រយុទ្ធ​​ជិត​៤​សែន​នាក់​គិត​ទាំង​ស្លាប់​​ និង​របួស​។

កាល​ពី​ខែ​មករា ឆ្នាំ​នេះ ក្រុម​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​រាយ​​ការណ៍​ថា​​ជន​ស៊ីវិល​អ៊ុយ​ក្រែន​២៥១៤​នាក់​បាន​ស្លាប់​ និង​១២១៤២នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​របស់រុស្ស៊ី​ពេញ​មួយ​ឆ្នាំ​២០២៥​។ ពោល​គឺ​ចំនួន​​នេះ​​លើស​ឆ្នាំ​២០២៤​ជិត​បី​ដង​។ រុស្ស៊ី​ក៏​ខាត​បង់​មិន​តិច​ដែរ​នៅ​ក្នុង​សង្គ្រាម​នេះ​។ ​កាល​ពី​ខែ​មករា មេ​បញ្ជា​ការ​កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​ពេញ​មួយ​ឆ្នាំ​២០២៥​ កង​ទ័ព​រុស្ស៊ី​ជិត​៤,២​សែន​នាក់​​ស្លាប់​​ និង​​របួស​។

កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ ​អង្គ​ភាព​​​ស៊ើប​ការណ៍​សម្ងាត់​របស់​អង់​គ្លេស​ប៉ាន់​ស្មាន​ថា​រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​១,១​លាន​នាក់​គិត​ទាំង​ស្លាប់​​ និង​របួស​។ ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែន​កម្រ​ប្រ​កាស​​អំពី​តួ​លេខ​​ទាហាន​របស់​ខ្លួន​ស្លាប់​ និង​របួស​នៅ​ក្នុង​សង្គ្រាម​ណាស់​។ ប៉ុន្តែ​ពួក​គេ​ច្រើន​រាយ​ការណ៍​អំពី​ការ​ស្លាប់​ និង​របួស​របស់​កង​ទ័ព​ម្ខាង​ទៀត​។ ក្រុម​អ្នក​វិភាគ​យល់​ថា​ភាគី​ទាំង​២​រាយ​ការណ៍​អំពី​ការ​បាត់​បង់​របស់​ខ្លួន​តិច​ជាង​តួ​លេខ​ជាក់​ស្ដែង​ ហើយ​ព្យា​យាម​និយាយ​បំ​ប៉ោង​តួលេខ​របស់​ភាគី​ម្ខាង​ទៀត​។ ដូច្នេះ ការ​អះ​អាង​របស់​​លោក​ហ្សេឡិន​ស្គី​ថា​ស្លាប់​កង​ទ័ព​៥៥០០០​នាក់​នោះ​ក៏​មិន​ប្រាកដ​ជា​ការ​ពិត​ដែរ​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា់​​ (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ