ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការប្រាប់ថា នេះជាទំនិញមេ រថយន្ត​យី​ឌុ​ប​ក្រឡា.ប់​ផ្ងារជើង​ក្អួត​ចេញ​ទំនិញ​ច្រើន​ប្រភេទ​សង្ស័យ​ជា​ទំនិញគេចពន្ធ​

13 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​÷​មាន​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ដឹក​ទំនិញ​ខ្ពស់​ហួស​ទ្រុង​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ក្អួត​ចេញ​កេះ​ទំនិញ​ចាក់ចេញ​ពេញ​ថ្នល់​សង្ស័យ​ជា​ទំនិញគេចពន្ធ​។ ​ករណី​រថយន្ត​ក្រឡាប់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​ព្រឹក​ទៀប​ភ្លឺ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៤D ត្រង់​ចំណុច​ផ្លូវកែង​ខាងជើង​ស្ពាន​តា​ដាវ​ស្ថិត​ក្នុងភូមិ​អូរ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌​។​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រភេទ​យី​ឌុ​ប​នេះ​ដឹក​ទំនិញ​ចេញពី​ផែរ​ស្ងួត​មួយ ដែល​ជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​មក​ផ្ទេរ​នៅ​ក្នុង​ផែស្ងួត​ដារ​លីង ហើយដោយ​ការ​ផ្ទុកទំនិញ​ខ្ពស់​លើស​ទ្រុង​សំពីងសំពោង ហើយ​ធ្វើ​ចរាចរណ៍​មក​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង​។ ​មហាជន​លើក​ឡើង​ថា រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ៗ…

ខេត្តស្វាយរៀង​÷​មាន​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ដឹក​ទំនិញ​ខ្ពស់​ហួស​ទ្រុង​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ក្អួត​ចេញ​កេះ​ទំនិញ​ចាក់ចេញ​ពេញ​ថ្នល់​សង្ស័យ​ជា​ទំនិញគេចពន្ធ​។

​ករណី​រថយន្ត​ក្រឡាប់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​ព្រឹក​ទៀប​ភ្លឺ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៤D ត្រង់​ចំណុច​ផ្លូវកែង​ខាងជើង​ស្ពាន​តា​ដាវ​ស្ថិត​ក្នុងភូមិ​អូរ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រភេទ​យី​ឌុ​ប​នេះ​ដឹក​ទំនិញ​ចេញពី​ផែរ​ស្ងួត​មួយ ដែល​ជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​មក​ផ្ទេរ​នៅ​ក្នុង​ផែស្ងួត​ដារ​លីង ហើយដោយ​ការ​ផ្ទុកទំនិញ​ខ្ពស់​លើស​ទ្រុង​សំពីងសំពោង ហើយ​ធ្វើ​ចរាចរណ៍​មក​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង​។

​មហាជន​លើក​ឡើង​ថា រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ៗ យី​ឌុ​ប​ភ្លៅ​ប្រាំ និង​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ ផ្ទុកទំនិញ​សំពីងសំពោង​ខ្ពស់កប់ពពក គឺ​ហា​នី​ភ័យ​គ្រោះថ្នាក់​ចរាចរ​ខ្លាំង​ណាស់​ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។​ហើយ​ចំពោះ​ទំនិញ​គឺ​មាន​ច្រើន​ប្រភេទ​ដោយ​ដាក់​ក្នុង​កេះ​មិនដឹង​ថា​ជា​ទំនិញ​អ្វី​ទេ​។​

ចំណែក​លោក​សុក ធន់ មេការ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ទំនិញ​នេះ​ជា​របស់​មេ វរ​:​ការពារ​ព្រំដែន​គោក ដឹក​ពី​ផែស្ងួត​ដារ​លីង ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​ម្ចាស់​ទំនិញ​បាន​ទេ​ដោយ​លោក​មេការ​មិន​បាន​ផ្តល់​លេខ​ទូរ​សព្ទ័​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ