ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​រុំ​កៅស៊ូ​តង់ ត្រូវ​​គេ​ដឹក​យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច កំពុង​បើក​ការ​ស៊ើបអង្កេត និង ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​គេ​រុំ​កៅស៊ូ​តង់​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ដែល​មាន​ស្ថានភាព​ស្អុយរលួយ​ខ្លាំង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី ៣១ មក​រា…

ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច កំពុង​បើក​ការ​ស៊ើបអង្កេត និង ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​គេ​រុំ​កៅស៊ូ​តង់​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ដែល​មាន​ស្ថានភាព​ស្អុយរលួយ​ខ្លាំង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី ៣១ មក​រា ត្រង់​ចំណុច​«​អូរ​ដើម​ស្វាយ​» ភូមិ​កំពង់​ល្ពៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ថា គេ​មិន​ទាន់​អត្តសញ្ញាណ ឬ ភិនភាគ​បន្តិច​ប​ន្ទូ​ច នៃ​សាកសព​នោះ​ទេ​។ សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា សាកសព​បុរស​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​ក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សាកសព​នោះ ត្រូវ​គេ​រុំ​ជិត​ដោយ​កៅ​ស៊ៅ​តង់​ព​ណ៏​ខៀវ ដែល​មាន​ស្ថានភាព​ស្អុយរលួយ​ខ្លាំង​ទៅ​ហើយ​។ ម​ន្ត្រីំ​នា​ញ បាន​ចុះ​ត្រូ​ត​ពិនិត្យ​ភ្លាម​ៗ ក្រោយ​ទ​ទូល​បាន​ដំណឹង​នេះ​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​សាកសព​បុរស​នោះ ពាក់អាវ​ដៃខ្លី​ឆ្នូត​ក្រហម ស្លៀក​ខោខ្លី​ព​ណ៏​ខ្មៅ តែ​គេ​មិន​អាច​ប៉ាន់ស្មាន​ពី​អាយុ​ទេ ហើយ​មន្ត្រី​ជំនាញ ក៏​មិន​អាច​សន្និដ្ឋាន​បាន​ថា សាកសព​នោះ​ជា​ជនជាតិ​ខ្មែរ ឬ ជនបរទេស​នោះ​ដែរ​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​ថា សាកសព​នោះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ នៅ​ក្នុង​ព្រៃ ដែល​ស្ថិត​ស្ងា​យ​ពី​ផ្លូវ​ប្រហែល​ជាង​១០០​ម៉ែត្រ​។ គេ​សង្ស័យ​ជា​ករណី​«​ឃាតកម្ម​» ដែល​បង្ក​ដោយ​ជន​មិន​ស្កាល់​មុខ​។

លោក​ថា បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ សាកសព​អាច​ត្រូវ​គេ​ដឹក​យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​នោះ​ចន្លោះ​ពី​០៧​ទៅ​១០​ថ្ងៃ​កន្លង​មកនេះ ព្រោះ​សាកសព​ស្អុយរលួយ​មើល​លេង​យល់​ទៅ​ហើយ ប៉ុន្តែ​យ៉ាងណា កម្លាំង​ជំនាញ បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ដោយសារ​តែ​គេ​ពុំ​ទាន់​ស្កាល់​អត្តសញ្ញាណ និង ប្រភព នៃ​សាកសព ក្រោយ​បញ្ចប់​ការ​ត្រូ​ត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ សមត្ថកិច្ច​បាន​រៀបចំ​កប់​សាកសព​នោះ​នៅ​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង សាច់ញាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ