ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង ចុះ​សួរសុខទុក្ខ​វីរ​កងទ័ពឈ្មោះ បេ សុ​ផាត ដែល​រង​របួស​ពិការ​ភ្នែក​ទាំង​សងខាង

10 ម៉ោង មុន

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែមករា ឆ្នាំ​២០២៦ លោក ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែមករា ឆ្នាំ​២០២៦ លោក ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត បាន​អញ្ជើញ​មក​ចុះ​សួរសុខទុក្ខ វីរ​កងទ័ព ឈ្មោះ បេ សុ​ផាត ដែល​រង​របួស​ពិការ​ភ្នែក​ទាំង​ពីរ ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ឈ្លា​ន​ទឹកដី ស្ថិត​នៅ​ទិស​ប្រាសាទព្រះវិហារ បាន​ពេល​កន្លង​មក​។ ហើយ​បាន​សង្គ្រោះ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អង្គឌួង និង​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា បច្ចុប្បន្ន លោក​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិត​នៅ​ភូមិ​ទៃ​យា ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ។

លោក​អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​កោតសរសើរ​បំផុត ចំពោះ​គំរូ​វីរភាព ក្នុង​ការ​បំពេញ​បេស​កម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន​ថៃ ដើម្បី​ការពារ​ជាតិ​មាតុភូមិ ក្នុង​បុព្វហេតុ ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា ប្រចាំការ​ទិស​ប្រាសាទព្រះវិហារ ។

លោក​អភិបាលខេត្ត បាន​ជូនពរ​ដល់​វីរ​កងទ័ព បេ សុ​ផាត ឲ្យ​ឆាប់​ជា​សះស្បើយ​ពីរ​បួស ជា​ពិសេស​ភ្នែក​ម្ខាង ដែល​ក្រុម​គ្រូពេទ្យ​ឥណ្ឌា​កំពុង​តាមដាន​ព្យាបាល និង​ទៅ​ម្តងទៀត រយៈពេល​៣​ខែ​ក្រោយ សូម​ឲ្យ​ជា​សះស្បើយ ។

នៅ​ក្នុង​ពេល​ចុះ​សួរសុខទុក្ខ​នេះ​ដែរ លោក​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី បាន​នាំ​មក​នូវ​ថវិកា ចំនួន​៥​លាន​រៀល និង​២០០​ដុល្លារ ព្រមទាំង​គ្រឿង​ឧបភោគ បរិភោគ មួយ​ចំនួន​ទៀត​ផង​ដែរ រួម​មាន ៖ ទឹកត្រី​១០​យួរ​, ទឹកស៊ីអ៊ីវ ២​កេស និង​២​យួរ​, អង្ករ​(​ទម្ងន់​៥០​គីឡូ​) ចំ​នួ​ណ​១០​បេ​, ភេសជ្ជៈ ៥​កេស និង​មី ចំ​នួ​ណ​១០​កេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ