ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបង្កើរខ្លែងឯកខ្មែរ! ខេត្តសៀមរាបនឹងបើកការប្រកួតដ៏អស្ចារ្យលើកទី២ ឆ្នាំ២០២៦ដើម្បីជំរុញវិស័យទេសចរណ៍

1 នាទី មុន

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្កើរខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ដើម្បីអភិរក្សកេរដំណែលវប្បធម៌…

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្កើរខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ដើម្បីអភិរក្សកេរដំណែលវប្បធម៌ និងជំរុញវិស័យទេសចរណ៍។

យោងតាម​សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងពិធីនេះក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ម្ហូបអាហារភូមិមួយផលិតផលមួយ រួមជាមួយការសម្តែងសិល្បៈល្ខោនបាសាក់ និងការប្រគំតន្ត្រីយ៉ាងកុះករនៅពេលរាត្រី។

សម្រាប់បងប្អូនដែលមានបំណងដាក់ពាក្យចូលរួមប្រកួតបង្ហើរខ្លែង អាចអញ្ជើញទៅទទួល និងដាក់ពាក្យនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃឈប់ទទួលពាក្យនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ