ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាបន្តចុះត្រជាក់​ ខណៈមេឃស្រឡះគ្មានភ្លៀងរហូតដល់ដាច់ខែមករា

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ​កម្ពុជានឹងមានសភាពចុះត្រជាក់បន្តិចនៅទូទាំងប្រទេស…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ​កម្ពុជានឹងមានសភាពចុះត្រជាក់បន្តិចនៅទូទាំងប្រទេស ដោយសារឥទ្ធិពលខ្យល់មូសុងឦសាន។

សម្រាប់បងប្អូនដែលរស់នៅតំបន់ខ្ពង់រាបនឹងមានអារម្មណ៍ត្រជាក់ជាងគេ ដោយសីតុណ្ហភាពអាចធ្លាក់ចុះដល់ ១៨អង្សាសេ ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ។ ដោយឡែក តំបន់វាលទំនាបរួមទាំងរាជធានីភ្នំពេញ និងតំបន់មាត់សមុទ្រ ក៏មានអាកាសធាតុត្រជាក់ក្នុងកម្រិតចន្លោះពី ១៩អង្សាសេ ទៅ ២០អង្សាសេ ផងដែរ។

​ស្ថានភាពមេឃស្រឡះ និងខ្យល់ត្រជាក់នេះ នឹងអូសបន្លាយរហូតដល់ដាច់ខែមករា ដោយពុំមានភ្លៀងធ្លាក់ឡើយ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ប៉ុន្តែក៏គួរប្រុងប្រយ័ត្នថែរក្សាសុខភាពក្នុងអំឡុងពេលធាតុអាកាសចុះត្រជាក់នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ