ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ ប្រកាសពីឥទ្ធិពលអាម៉េរិកនៅវេណេស៊ុយអេឡា និងព្រមានពីការដួលរលំនៃរបបកុម្មុយនីស្តគុយបា

2 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងពីវត្តមានយ៉ាងរឹងមាំរបស់អាម៉េរិក ក្នុងការជ្រោមជ្រែងស្ថានការណ៍នៅវេណេស៊ុយអេឡា ដោយលោកសន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះរុងរឿងជាងពេលណាៗទាំងអស់។ នេះបើយោងតាមសារព័ត៌មាន Aljazeera…

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងពីវត្តមានយ៉ាងរឹងមាំរបស់អាម៉េរិក ក្នុងការជ្រោមជ្រែងស្ថានការណ៍នៅវេណេស៊ុយអេឡា ដោយលោកសន្យាថានឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះរុងរឿងជាងពេលណាៗទាំងអស់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី២៧ ខែមករានេះ។

ស្របពេលជាមួយគ្នានេះ លោកបានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់ប្រទេសគុយបាថា នឹងត្រូវប្រឈមមុខនឹងភាពដួលរលំក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីដង្ហើមសេដ្ឋកិច្ចដ៏សំខាន់គឺ «ប្រេង» ត្រូវបានកាត់ផ្ដាច់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរមេដឹកនាំនៅវេណេស៊ុយអេឡា មិនត្រឹមតែផ្ដល់ផលចំណេញដល់អាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម្ពាធដ៏ធំបំផុតដែលធ្វើឱ្យគុយបាអស់ជម្រើសក្នុងការបន្តរស់រាន។


ព្រឹត្តិការណ៍ដ៏រសើបនេះបានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួន ​លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីដើមខែមករា ឆ្នាំ ២០២៦ ដែលបានធ្វើឱ្យរង្គើដល់ភូមិសាស្ត្រនយោបាយនៅអាមេរិកឡាទីនទាំងមូល។ ជាច្រើនទសវត្សរ៍មកហើយ វេណេស៊ុយអេឡាក្រោមរបបលោក ម៉ាឌូរ៉ូ គឺជាខ្នងបង្អែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់គុយបា តាមរយៈការផ្ដល់ប្រេងក្នុងតម្លៃថោកបំផុត ឬដោយឥតគិតថ្លៃ។ នៅពេលដែលអាម៉េរិកចូលមកមានឥទ្ធិពលលើវេណេស៊ុយអេឡា និងសម្រេចកាត់ផ្ដាច់ការផ្ដល់ប្រេងនេះ គុយបាបានធ្លាក់ចូលក្នុងវិបត្តិថាមពល និងសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ដែលលោក ត្រាំ ជឿជាក់ថាជិតដល់ទីបញ្ចប់នៃរបបដឹកនាំនៅទីក្រុងឡាហាវ៉ានហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ