ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិករៀបចំជីវិត ដើម្បីជួយកាត់បន្ថយស្ត្រេស

7 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពតានតឹងអាចកើតចេញពីកត្តាខាងក្រៅដូចជាការងារ និងជម្លោះទំនាក់ទំនង ឬកត្តាខាងក្នុងដូចជាការគិតច្រើនហួសហេតុ ដែលជះឥទ្ធិពលអវិជ្ជមានដល់រាងកាយ បណ្តាលឱ្យឈឺក្បាល លើសឈាម និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការកែសម្រួលរបៀបរស់នៅ…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ភាពតានតឹងអាចកើតចេញពីកត្តាខាងក្រៅដូចជាការងារ និងជម្លោះទំនាក់ទំនង ឬកត្តាខាងក្នុងដូចជាការគិតច្រើនហួសហេតុ ដែលជះឥទ្ធិពលអវិជ្ជមានដល់រាងកាយ បណ្តាលឱ្យឈឺក្បាល លើសឈាម និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការកែសម្រួលរបៀបរស់នៅ និងផ្នត់គំនិត គឺជាគន្លឹះដ៏សំខាន់ក្នុងការស្ដារតុល្យភាពជីវិតឡើងវិញ។

យុទ្ធសាស្ត្រដំបូងគឺការ ហាត់ប្រាណ ដើម្បីបញ្ចេញអ័រម៉ូនអង់ដូហ្វីន ​ដែលជួយឱ្យមានក្ដីសុខ និងកាត់បន្ថយភាពតានតឹង។ ស្របពេលជាមួយគ្នានេះ ការ បណ្តុះស្មារតីផ្ដោតលើបច្ចុប្បន្នភាព នឹងជួយឱ្យចិត្តមិនវង្វេងទៅរកការព្រួយបារម្ភដែលមិនសមហេតុផល។ លោកអ្នកក៏គួរផ្លាស់ប្តូរមកប្រើ ពាក្យសម្ដីសប្បុរស និងការ ញញឹមចេញពីបេះដូង ដើម្បីបំភ្លឺស្ថានភាពអាប់អួរ ដែលវាមិនត្រឹមតែជួយដល់ចិត្តខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួនផងដែរ។

ចំណុចដែលមិនអាចខ្វះបានគឺការបង្កើត តុល្យភាពការងារ និងជីវិត​ តាមរយៈការគ្រប់គ្រងពេលវេលាឱ្យបានហ្មត់ចត់។ ប្រសិនបើលោកអ្នកប្រើប្រាស់ ៨ ម៉ោងនៅកន្លែងធ្វើការឱ្យមានប្រសិទ្ធភាពដោយមិនរវីរវល់នឹងរឿងឥតប្រយោជន៍ លោកអ្នកនឹងមានពេលទំនេរ ៨ ម៉ោងទៀតសម្រាប់ការសម្រាក និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ការកំណត់អាទិភាពការងារឱ្យបានច្បាស់លាស់ នឹងជួយកាត់បន្ថយសម្ពាធ និងធ្វើឱ្យជីវិតរស់នៅប្រកបដោយភាពស្រស់ស្រាយជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ