ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាទេសចរណ៍ ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

1 ម៉ោង មុន

ខេត្តព្រះសីហនុ​ ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ២គ្រឿង ទី១-ឈ្មោះ SEA BOURN…

ខេត្តព្រះសីហនុ​ ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ២គ្រឿង ទី១-ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS និងទី២-ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ។

នាវេលាម៉ោង ៧:០០ នាទី ថ្ងៃអង្គារ៍នេះ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨,០០ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៩ នាក់ (ស្រី ៨៤ នាក់) មាន ៤១ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៣៨ នាក់ (ស្រី ២៦៨ នាក់) មាន ២៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៥៩) និងអង់គ្លេស (១២៨) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

នាវេលាម៉ោង ៨:១០ នាទី ថ្ងៃដដែល នាវាទេសចរណ៍ ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩០២ នាក់ (ស្រី ២០៦ នាក់) មាន ៤៨ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៨ នាក់ (ស្រី ១,០០៥ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦២៩) និងអង់គ្លេស (៤០៤) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ