ខេត្តព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចក្នុងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងសំចតនៅផែ លេខ២ នៃមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
ស្របពេលជាមួយគ្នានោះ ក៏មានការរៀបចំពិធីជប់លៀង រៀបចំដោយកងនាវាសហរដ្ឋអាមេរិក USS CINCINNATI ដែលមានការចូលរួមពី ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីភិកនៃសហរដ្ឋអាមេរិក ព្រមទាំងបណ្តាអង្គទូត និងអនុព័ន្ធយោធាប្រចាំកម្ពុជា ៕















ចែករំលែកព័តមាននេះ