ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​អំពាវ​នាវ​​ឱ្យ​ពល​រដ្ឋ​ខ្លួន​កុំ​ទៅ​ជប៉ុន​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​ព្រោះ​បញ្ហា​អ​សន្តិ​សុខ

10 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ចេញ​សេចក្ដី​អំពាវ​នាវ​ទៅ​ប្រជា​ជន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​សូម​កុំ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ឱ្យ​សោះ​ព្រោះ​បញ្ហា​សន្តិ​សុខ​នៅ​ជប៉ុន​ឥឡូវ​នេះ​កំពុង​តែ​ចុះ​ដុន​ដាប​សម្បើម​ណាស់​។ ចំណែក​ប្រទេស​ទាំង​២​ក៏​បន្ត​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ​។ ដោយ​សារ​តែ​ពាក្យ​សម្ដី​មួយ​ឃ្លា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ដែល​ថា ​«នឹង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​ត្រូវ​កង​ទ័ព​ចិន​វាយ​ប្រហារ» ប្រទេស​ចិន​មិន​សុខ​ចិត្ត​នឹង​រឿង​នេះ​ទេ​ ហើយ​បាន​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​​​។ ក្នុង​នោះ ប្រទេស​ចិន​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ជៀស​វាង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​​។ បន្ទាប់​ពី​នោះ​​មក​…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ចេញ​សេចក្ដី​អំពាវ​នាវ​ទៅ​ប្រជា​ជន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​សូម​កុំ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ឱ្យ​សោះ​ព្រោះ​បញ្ហា​សន្តិ​សុខ​នៅ​ជប៉ុន​ឥឡូវ​នេះ​កំពុង​តែ​ចុះ​ដុន​ដាប​សម្បើម​ណាស់​។ ចំណែក​ប្រទេស​ទាំង​២​ក៏​បន្ត​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ​។

ដោយ​សារ​តែ​ពាក្យ​សម្ដី​មួយ​ឃ្លា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ដែល​ថា ​«នឹង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​ត្រូវ​កង​ទ័ព​ចិន​វាយ​ប្រហារ» ប្រទេស​ចិន​មិន​សុខ​ចិត្ត​នឹង​រឿង​នេះ​ទេ​ ហើយ​បាន​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​​​។ ក្នុង​នោះ ប្រទេស​ចិន​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ជៀស​វាង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​​។ បន្ទាប់​ពី​នោះ​​មក​ គេ​ឃើញ​ថា​ចំនួន​អ្នក​ទេសចរ​ចិន​ទៅ​កម្សាន្ត​នៅ​ជប៉ុន​ថយ​ចុះ​៤៥%​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៥​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤​។

ក្រសួង​ការ​បរទេស​ចិន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​ប្រជា​ជន​របស់​ខ្លួន​សូម​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ជា​ពិសេស​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ខែ​កុម្ភៈ​។ នាយក​ដ្ឋាន​កុងស៊ុល​នៃ​ក្រសួង​ការ​បរទេស​ចិន​ចេញ​សេចក្ដី​ប្រកាស​ថា​ថ្មី​ៗ​នេះ បញ្ហា​សន្តិ​សុខ​សា​ធារណៈ​នៅ​ជប៉ុន​ធ្លាក់​ចុះ​ និងកើត​មាន​អំពើ​ខុស​ច្បាប់​ និង​អំពើ​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​​ដែល​ប្រព្រឹត្ត​ឡើង​ទៅ​លើ​ជន​ជាតិ​ចិន​។

នាយក​ដ្ឋាន​ដដែល​នេះ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ជន​ជាតិ​ចិន​នៅ​ជប៉ុន​ប្រឈម​នឹង​ការ​គំ​រាម​​កំហែង​ផ្នែក​សន្តិ​សុខ​ធ្ងន់​ធ្ងរ​។ ម៉្យាង​ទៀត​ នៅ​ជប៉ុន​ក៏​ឧស្សាហ៍​កើត​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់​ធ្ងរ​នៅ​តំបន់​ខ្លះ​ផង​ដែរ​ដែល​បង្ក​ជា​​របួស​ស្នាម​។ សូម​រំលឹក​ថា​កាល​ពី​មុន​មាន​រឿង​ជា​មួយ​គ្នា អ្នក​ទេសចរ​ចិន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​៧,៥​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​៩​ខែ​គិត​ចាប់​ពី​ដើម​ខែមករា​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ ពោល​គឺ​ចំនួន​នេះ​ស្មើ​នឹង​២៥%​នៃ​អ្នក​ទេសចរបរទេស​​សរុប​ដែល​​ទៅ​កម្សាន្ត​នៅ​ជប៉ុន​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ