ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គីម​ជុង​អ៊ុនអប​អរ​សាទរ​លោក​តូឡាម​ដែល​ជាប់​ឆ្នោត​ជា​អគ្គ​លេខា​បក្ស​កុម្មុយ​និស្ត​វៀតណាម

1 នាទី មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន​ បាន​អប​អរ​សាទរ​ចំពោះ​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ លោក​តូ​ឡាម ដែល​ទើប​តែ​ត្រូវ​មហា​សន្និបាត​បក្ស​បោះ​ឆ្នោត​ឱ្យ​កាន់​តំណែង​នេះ​រយៈ​ពេល​៥​ឆ្នាំ​ជា​បន្ត​ទៀត​។ លោក​គីម​មាន​ទំនុក​ចិត្ត​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​វៀតណាម និង​កូរ៉េ​ខាង​ជើង​នឹង​បន្ត​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​។ លោក​គីម​បាន​ផ្ញើ​លិខិត​អប​អរ​សា​ទរ​​ជូន​លោក​តូឡាម​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​…

ទី​ក្រុង​ព្យុង​យ៉ាង៖ ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន​ បាន​អប​អរ​សាទរ​ចំពោះ​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ លោក​តូ​ឡាម ដែល​ទើប​តែ​ត្រូវ​មហា​សន្និបាត​បក្ស​បោះ​ឆ្នោត​ឱ្យ​កាន់​តំណែង​នេះ​រយៈ​ពេល​៥​ឆ្នាំ​ជា​បន្ត​ទៀត​។ លោក​គីម​មាន​ទំនុក​ចិត្ត​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​វៀតណាម និង​កូរ៉េ​ខាង​ជើង​នឹង​បន្ត​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​។

លោក​គីម​បាន​ផ្ញើ​លិខិត​អប​អរ​សា​ទរ​​ជូន​លោក​តូឡាម​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​ ពោល​គឺ​ចំ​ថ្ងៃ​ដែល​លោក​តូឡាម​វ័យ​៦៨​ឆ្នាំ​​​ជាប់​ឆ្នោត​ជា​អគ្គលេខា​បក្ស​កុម្មុយ​និស្ត​វៀតណាម​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA)​។ នៅ​ក្នុង​លិខិត​នោះ លោក​គីម​ជម្រាប​ជូន​លោក​តូឡាម​ថា​នេះ​ជា​ការ​ជឿ​ទុក​ចិត្ត​ដ៏​ខ្ពស់​បំផុត​ចំពោះ​លោក​។

លោក​គីម​សរ​សេរ​រៀប​រាប់​ថា​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​តូឡាម​បញ្ជាក់​ថា​សមាជិក​បក្ស​ និង​ប្រជា​ជន​វៀតណាម​ពិត​ជា​មាន​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់​បំផុត​ចំពោះ​លោក​តូឡាម​។ នៅ​ក្នុង​លិខិត​នោះ លោក​គីម​ក៏​បាន​រំលឹក​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​លោក​ និង​លោក​តូឡាម​កាល​ពី​ឆ្នាំ​មុន​។ លោក​មាន​ជំនឿ​ថា​ទំនាក់​ទំនង​ជា​មិត្ត​ភាព និង​ប្រកប​ដោយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​រវាង​បក្ស​ និង​រដ្ឋ​​នៃ​ប្រទេស​ទាំង​២​នឹង​កាន់​តែ​រីក​ចម្រើន​ប្រកប​​ដោយ​ចីរ​ភាព​។

​សូម​រំលឹក​លោក​តូឡាម​បាន​បំពេញ​ទស្សន​កិច្ច​​នៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥​ដើម្បី​ចូលរួម​ពិធី​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​របស់​បក្ស​ពល​ករ​កូរ៉េ​ខាង​ជើង​​។ លោក​តូឡាម​ជា​មេ​ដឹក​នាំ​វៀតណាម​ទី​មួយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ដែល​បាន​​បំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ជើង​។ លោក​គីម និង​លោក​តូឡាម​បាន​ពិភាក្សា​គ្នា​កម្រិត​កំពូល​នៅ​ក្នុង​ពេល​នោះ​ ហើយ​បាន​ឯក​ភាព​គ្នា​ថា​នឹង​ពង្រីក​ទំនាក់​ទំនង​ដល់​កម្រិត​ខ្ពស់​បំផុត​៕ ប្រភព​៖ យុន​ហាប់ និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ