ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ទាំង​រដ្ឋ​និង​ឯកជន ប្រ​យ័​ត្ន​ពលរដ្ឋ​ត្អូញត្អែរ​លើ​បណ្តាញ​សង្គម

9 ម៉ោង មុន
  • ភ្នំពេញ

គណៈ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​ បាន​រំលឹក​ក្រុម​គ្រូពេទ្យ​ឲ្យ​បន្ត​លើកកំពស់​ក្រមសីលធម៌​វិជ្ជាជីវៈ ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ តែ​ពលរដ្ឋ​មិន​ពេញចិត្ត​ គឺ​ច្រើន​លើក​ឡើង​និង​ត្អូញត្អែរ​​នៅ​លើ​បណ្តាញ​សង្គម​ហើយ ។ លោក ឡឹម តារា ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​បាន​ថ្លែង​នៅ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​…

គណៈ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​ បាន​រំលឹក​ក្រុម​គ្រូពេទ្យ​ឲ្យ​បន្ត​លើកកំពស់​ក្រមសីលធម៌​វិជ្ជាជីវៈ ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ តែ​ពលរដ្ឋ​មិន​ពេញចិត្ត​ គឺ​ច្រើន​លើក​ឡើង​និង​ត្អូញត្អែរ​​នៅ​លើ​បណ្តាញ​សង្គម​ហើយ ។

លោក ឡឹម តារា ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​បាន​ថ្លែង​នៅ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង​ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦​ ថា រហូត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​គ្រូពេទ្យ​ជា​អ្នកឯកទេស ហើយ​មានបទពិសោធន៍​ជំនាញ ភាព​ប៉ិន​ប្រសប់​ច្រើន ក៏​ប៉ុន្តែ​ការ​បម្រើសេវា​សុខាភិបាល ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ឬ​នៅ​ឯកជន​នោះ ពេល​ខ្លះ​គឺ​នៅ​មានការ​ខ្វះខាត ហើយ​ការ​ខ្វះខាត និង​ខ្វះចន្លោះ​នោះ គឺ​គេ​បានឃើញ​ទាំងអស់​គ្នា វា​ស្តែង​ចេញ​តាម​រយៈ​បាតុភាព​វិជ្ជាជីវៈ​ ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ពេល​មាន​បាតុភាព គឺ​វា​ឈាន​ទៅ​ដល់​ការ​មិន​ពេញចិត្ត ដូច្នេះ​សា​ធារណៈជន និង​ក្រុម​គ្រួសារ​អ្នកជំងឺ តែងតែ​ត្អូញត្អែរ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​ ។

លោក​បាន​បន្ត​ថា តាម​រយៈ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​មូលហេតុ​របស់​បាតុភាព​មួយ​ចំនួន​ធំ តែង​តែមាន និង​បណ្តាល​មក​ពី​ការ​ខ្វះខាត​លើ​ការ​គិត ការ​ពិចារណា ដែល​ការ​សម្រេចចិត្ត​អ្វី​ផ្សេង​ៗ ដោយ​មិន​ឈរ​លើ​គោលការណ៍​នៃ​ក្រមសីលធម៌​នោះ​ ។

ដូច្នេះ​ហើយ​ បានជា​គណៈ​គ្រូពេទ្យ គណៈ​វិជ្ជាជីវៈ​ទាំងអស់ ខិតខំ​ផ្សព្វផ្សាយ និង​រំលឹក ដើម្បី​ឲ្យ​បងប្អូន​គ្រូពេទ្យ​ទាំងអស់ ដែល​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល គឺ​ខិតខំ​រំលឹក​ឡើង​វិញ​នូវ​គោល​ការណ៍​នៃ​ក្រមសីលធម៌​នេះ និង​ប្រើប្រាស់​ជា​ត្រីវិស័យ នៃ​ការ​សម្រេចចិត្ត ក្នុង​ការ​បម្រើសេវា​សុខា​ភិបាល ចាប់តាំងពី​ការ​ធ្វើ​រោគវិនិច្ឆ័យ រហូត​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​ព្យាបាល ដោយ​ឈរ​លើ​គោលការណ៍​នៃ​ក្រមសីលធម៌ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ