ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ធ្វើការ​គ្រប់គ្រង​គុណភាព​ខ្យល់ ដោយ​ការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ និង​វិធានការ​ទប់ ស្កាត់ដោយ​ប​ឈ្ឈប់ការ​ដុត​​សំណល់​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​គុណភាព​ខ្យល់​ស្អាត និង​ចូលរួម​ជំរុញ​សកម្មភាព​ ដើម្បី​បរិស្ថាន​ល្អ ក្រសួងបរិស្ថាន​បាន​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​អប់រំ​ប្រជាពលរដ្ឋ និង​អនុ​វត្ត​វិធានការ​ទប់ស្កាត់ និង​ប​ឈ្ឈប់​ការ​ដុត​សំណល់​កសិកម្ម…

រាជធានី​ភ្នំពេញ ៖ ដើម្បី​គុណភាព​ខ្យល់​ស្អាត និង​ចូលរួម​ជំរុញ​សកម្មភាព​ ដើម្បី​បរិស្ថាន​ល្អ ក្រសួងបរិស្ថាន​បាន​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​អប់រំ​ប្រជាពលរដ្ឋ និង​អនុ​វត្ត​វិធានការ​ទប់ស្កាត់ និង​ប​ឈ្ឈប់​ការ​ដុត​សំណល់​កសិកម្ម គល់​ជញ្ជ្រាំង ដុត​ទន្ទ្រានព្រៃ សំរាម សំណល់​រឹង ប្លា​ស្ទិ​ក ដែល​ជា​ប្រភព​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ​។

ឯកឧត្តម ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​បែប
​​​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារ​ចរ​លេខ​០១​របស់​រាជរដ្ឋាភិបាល និង​ជំរុញ​សកម្មភាព​ដើម្បី​ភាព​ស្អាត​ទប់ស្កាត់​ការ​បំពុល​ខ្យល់​សាធារណៈ រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ខ្យល់ សំឡេង​និង
​រំ​ញ័រ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ខេត្ត​ប៉ៃលិន អាជ្ញា​ធរ​ក្រុ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់ នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​លើក​ឡើង​ថា ក្រសួង​បរិស្ថាន បាន​និង​កំពុង​ទទួល​បានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អនុវត្ត​សកម្មភាព​ជា​ប្រចាំ​នៃ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​» យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» និង​«​យុទ្ធនា ការ​ផ្លូវជាតិ​គ្មាន​ថង់​ប្លា​ស្ទិ​ក​» ដែល​សុទ្ធសឹងតែ​ជា​ការ​ចូលរួម​លើកកម្ពស់​គុណភាព​ខ្យល់ តាម​រយៈ​ការ​សម្អាត​ប្លា​ស្ទិ​ក និង​ការ​ជៀសវាង​ការ​ដុត​ប្លា​ស្ទិ​ក​នៅ​តាម​ទី​សាធារណៈ​ ។

​បន្ថែម​ពី​នេះ​ទៀត ក្រសួង​បរិស្ថាន​បាន​ពង្រឹង និង​ជំរុញ​ការ​ផ្សព្វផ្សាយ​នូវ​សារាចរ​លេខ​០១ របស់​រាជរដ្ឋាភិបាល​ស្តី​ពី វិធានការ​ទប់ស្កាត់​ការ​បំ​ពល់​ខ្យល់​សារ​ធារ​ណៈ និង​បាន​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ការ​ដុត សំណល់​កំទេច​ក្រណាត់ និង​ធ្វើការ​ជូនដំណឹង​រួម​ទាំង​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​មិន​បាន​លក់​បាំង​ព័ត៌មាន​ស្តី​ពី​គុណភាព​ខ្យល់​នោះ​ទេ​ ។ ​ក្រសួងបរិស្ថាន​បាន​ផ្សព្វផ្សាយ​នូវ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ ដោយ​ផ្ទាល់ រាល់​វិនាទី តាម​រយៈ​គេហទំព័រ airquality. moe.gov.kh ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង Ministry of Environment និង​ប្រព័ន្ធ​APP​ច​ក្រា ឈ្មោះ CSA SPA ដើម្បី​ឱ្យ​សាធារណជន​តាមដាន​ជា​ប្រចាំ​។ ឯកឧត្តម​ខ្វៃ អាទិ​ត្យា បាន​បន្ថែម​ថា
​រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មាន​របាយការណ៍​ណាមួយ​ដែល​គុណភាព​ខ្យល់​របស់​យើង ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ដោយ​គុ​សារ​ណ​ភាព​ខ្យល់​របស់​ប្រទេស​កម្ពុជា​ឈរ​នៅ​កម្រិត ល្អ​នៅឡើយ​។

ក្នុង​ឱកាស​នៃ​ពិធី​ផ្សព្វផ្សាយ ឯកឧត្តម ហែម ឬ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ដល់ ការ​រៀបចំ​យុទ្ធនាការ​ជំរុញ​សកម្មភាព​ទប់ស្កាត់​ការ​បំពុល​ខ្យល់​សាធារណៈ របស់​ក្រសួងបរិស្ថាន​ ។

ឯកឧត្តម​បាន​បន្ថែម​ថា រដ្ឋបាល​ខេត្ត​ប៉ៃលិន ចូលរួម​សហការ​បន្ត​វិធានការ​ផ្សព្វផ្សាយ សារាចរ​លេខ​០១​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ និង​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​ប​ឈ្ឈប់​ការ​ដុត​សំណល់​កសិកម្ម គល់​ជញ្ជ្រាំង ដុត​ទន្ទ្រានព្រៃ សំរាម សំណល់​រឹង ប្លា​ស្ទិ​ក ដែល​ជា​ប្រភព​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ