ខេត្តកោះកុង៖ យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា កាលពីថ្ងៃទី២៣ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ប្រធាន អនុប្រធានគណកម្មាធិការ ក្រុងខេមរភូមិន្ទប្រធាន កិត្តិយសសាខា សង្កាត់ស្មាច់មានជ័យ ប្រធានសាខា គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង សង្កាត់ស្មាច់មានជ័យ បានដឹកនាំយកនូវអនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះសួរសុខទុក្ខដល់គ្រួសារនៃសពលោកសុខ ប៊ុនឈឿន ជាសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ មករា ឆ្នាំ២០២៦ វេលាម៉ោង៣ទៀបភ្លឺ ដោយរោគាពាធ។

ឆ្លៀតឱកាសនោះដែរ លោកប្រធាន បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល និងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានអង្ករចំនួន២បាវ (៥០ គ ក្រ) មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកស៊ីអ៊ីវចំនួន១កេស និងថវិការបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខខេត្តចំនួន៥០ម៉ឺនរៀល ដើម្បីប្រគល់ជូនដល់គ្រួសារនៃសពលោក សុខ ប៊ុនឈឿន
(និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុងនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕


ចែករំលែកព័តមាននេះ