ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថែរក្សាសុខភាព​! តំបន់ខ្ពង់រាបបន្តចុះត្រជាក់​ដល់ ១៧​អង្សាសេ ​

1 នាទី មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ តំបន់ខ្ពង់រាប​នឹងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យធាតុអាកាសមានលក្ខណៈចុះត្រជាក់គួរឱ្យកត់សម្គាល់។…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ តំបន់ខ្ពង់រាប​នឹងទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យធាតុអាកាសមានលក្ខណៈចុះត្រជាក់គួរឱ្យកត់សម្គាល់។

នៅក្នុងតំបន់នេះ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកត្រឹម​ ១៧អង្សាសេ ខណៈសីតុណ្ហភាពអតិបរមាមានកម្រិត ៣១អង្សាសេ ។ ទន្ទឹមនឹងអាកាសធាតុត្រជាក់ ក៏មានខ្យល់បក់មកពីទិសឧត្តរ និងឦសានក្នុងល្បឿនមធ្យម ៤ ម៉ែត្រក្នុងមួយវិនាទី ប៉ុន្តែពុំមានភ្លៀងធ្លាក់ឡើយ។

ស្ថានភាពនេះនឹងជះឥទ្ធិពលដល់បណ្តាខេត្តមួយចំនួនដូចជា ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំក្រវ៉ាញ និងជួរភ្នំដងរែកផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ