សង្គ្រាមអ៊ុយក្រែន ៖ បន្ទាប់ពីការជួបពិភាក្សាគ្នានៅក្រុងម៉ូស្គូ រវាងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន និងបេសកជនពិសេសរបស់លោកដូណាល់ត្រាំ គឹលោកSTEVE WITKOFF វិមានក្រឹមឡាំង ប្រកាសនាយប់ថ្ងៃទី២៣ មករា ថា រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវជួបប្រជុំគ្នាត្រីភាគី នាថ្ងៃទី២៣ មករា នៅក្រុងអាប៊ូដាប៊ី ។
នាវេលារំលងអធ្រាត្រថ្ងៃទី២៣ មករា ទីប្រឹក្សាការទូតរបស់វិមានក្រឹមឡាំង លោកអ៊ីអ៊ូរីអ៊ូឆាកូវថ្លែងទៅកាន់សារព័ត៌មានថា នាពេលនេះ គេបានព្រមព្រៀងគ្នា ធ្វើកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារត្រីភាគី ទទួលបន្ទុកបញ្ហាសន្តិសុខនៅក្រុងអាប៊ូដាប៊ី ។ ក្រុមរបស់រុស្ស៊ីដឹកនាំដោយឧត្ដមសេនីយអ៊ីអ៊ូរីអ៊ូឆាកូវ ជាអ្នកទទួលខុសត្រូវជាន់ខ្ព្ស់នៃសេនាធិការយោធារុស្ស៊ី ដែលទៅកាន់ក្រុងអាប៊ូដាប៊ី នាថ្ងៃទី២៣ មករា។
លោកអ៊ីអ៊ូរីអ៊ូឆាកូវគូសបញ្ជាក់ថា ការពិភាក្សាគ្នាដ៏យូររវាងលោកពូទីន និងលោកSTEVE WITKOFF មានប្រយោជន៍គ្រប់ចំណុចទាំងអស់ ពិសេសបំផុតដើម្បីអាចឲ្យមានការជួបគ្នាត្រីភាគីនោះ ។ លោកបន្តថា អាមេរិកបានខិតខំច្រើនដើម្បីរៀបចំកិច្ចប្រជុំនោះហើយសង្ឃឹមថា នឹងទទួលបានជោគជ័យ ហើយនឹងបើកទស្សនវិស័យ សម្រាប់ជម្រុញបញ្ហាទាំងមូល ទាក់ទិននឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។
លោកបញ្ជាក់ទៀតថា ការជួបគ្នាមួយទៀតផ្ដោតលើបញ្ហាសេដ្ឋកិច្ចក៏ប្រព្រឹត្តទៅដែរ នាថ្ងៃទី២៣ មករា នៅក្រុងអាប៊ូដាប៊ី រវាងលោកSTEVE WITKOFFនិងបេសកជនវិមានក្រឹមឡាំងទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចអន្តរជាតិលោកគីរីលឌីមីឌ្រីអេវ ។
លោកថា យើងពិតជាចង់បានដំណោះស្រាយជម្លោះតាមមធ្យោបាយនយោបាយ និងការទូត តែបើនៅមិនអាចនោះរុស្ស៊ីនឹងបន្តធ្វើឲ្យសម្រេចទិសដៅរបស់ខ្លួនលើទីលានប្រយុទ្ធ ៕
ចែករំលែកព័តមាននេះ