ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការក្ដៅនៅសមុទ្រមេឌីទែរ៉ាណេ៖ កងម៉ារីនបារាំងស្ទាក់ចាប់នាវាដឹកប្រេងរុស្ស៊ី ​​

59 វិនាទី មុន

បារាំង​-​រុ​ស្ស៊ី៖  ប្រធានាធិបតី​បារាំង ​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ​ប្រកាស​តាម​បណ្ដាញ​​សង្គម​X​ថា កង​ម៉ា​រី​ន​បារាំង​បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​មក​ពី​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​២២​ មក​រា ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។ តាម​ប្រធានាធិបតី​បារាំង​ថា…

បារាំង​-​រុ​ស្ស៊ី៖  ប្រធានាធិបតី​បារាំង ​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ​ប្រកាស​តាម​បណ្ដាញ​​សង្គម​X​ថា កង​ម៉ា​រី​ន​បារាំង​បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​មក​ពី​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​២២​ មក​រា ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។

តាម​ប្រធានាធិបតី​បារាំង​ថា នាវា​នោះ​ ស្ថិត​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ ហើយ​សង្ស័យ​ដោត​ទង់​ក្លែងក្លាយ ​។ ប្រតិបត្តិការ​ចាប់​នាវា​ដឹក​ប្រេង​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ជា​ច្រើន​ ។ ប្រមុខរដ្ឋ​បារាំង​បញ្ជាក់​ថា អន្តរា​គមន៍​នោះ​ ត្រូវ​បាន​ធ្វើ​ដោយ​គោរព​ហ្មត់ចត់​អនុ​ស​ញ្ញា់​អ​.​ស​.​ប​ស្ដី​ពី​ច្បាប់​សមុទ្រ​ ។

កង​ម៉ា​រី​ន​បារាំង​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើងជា​មួយ​បណ្ដា​សម្ព័ន្ធមិត្ត ក្នុង​នោះ​មាន​អង់គ្លេស​ផង​ដែរ ​។ យោង​តាម​អាជ្ញាធរ​សមុទ្រ​ថា  នាវា​ដែល​ចាប់​នោះ​ជានា​វា​ដឹក​ប្រេង​មានឈ្មោះ​GRINCH មក​ពី​មួ​រម៉ង់​ស្ក៍​ភាគ​ខាងជើង​រុ​ស្ស៊ី ។  នាវា​នោះ​ បច្ចុប្បន្ន​ត្រូវ​បាន​នាំ​មក​កាន់​ចំណុច​មួយ ដើម្បី​បន្ត​ការ​ត្រួតពិនិត្យ​។

តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក អាជ្ញាធរ​លោក​ខាងលិច​តាមដាន​ជាប់ បណ្ដា​សកម្មភាព​របស់​នាវា​ហៅ​កង​នាវា​ខ្មោច​របស់​រុ​ស្ស៊ី ដែល​រួម​មាន​បណ្ដា​នាវា​សង្ស័យ​ធ្វើ​សកម្មភាព​ពង្វាង​ទណ្ឌកម្ម​អន្តរជាតិ​លើ​ការ​នាំ​ចេញ​ប្រេង​រុ​ស្ស៊ី ​។ កាលពី​ខែតុលា​កន្លង​ទៅ​នាវា​ដឹក​ប្រេង​មួយ​របស់​កង​នាវា​ខ្មោច​នោះ មានឈ្មោះ​ថា PUSHPA ត្រូវ​បាន​ចាប់​ដោយ​កង​យោធា​បារាំង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ