ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាសលុបចោលការគំរាមប្រើកម្លាំង​យោធា និងការដំឡើងពន្ធលើអឺរ៉ុប ជុំវិញសំណុំរឿងកោះហ្គ្រីនឡែន

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​នៃ​ការ​ប្រើ​ភាសា​គំរាម​ដណ្ដើម​យក​កោះ​ហ្គ្រី​ន​ឡែ​ន​របស់​ដា​ណឺ​ម៉ាក់​ក្នុង​តំបន់​អាក់​ទិ​ក ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២១ ​មក​រា​នៅ​ក្រុង​ដា​វ៉ូស​ស្វុី​ស នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំំ​ពូ​ល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ពី​អនាគត​នៃ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​កោះ​ហ្គ្រី​ន​ឡែ​ន​ ដែល​ហាក់ដូចជា​ទូលំទូលាយ…

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​នៃ​ការ​ប្រើ​ភាសា​គំរាម​ដណ្ដើម​យក​កោះ​ហ្គ្រី​ន​ឡែ​ន​របស់​ដា​ណឺ​ម៉ាក់​ក្នុង​តំបន់​អាក់​ទិ​ក ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២១ ​មក​រា​នៅ​ក្រុង​ដា​វ៉ូស​ស្វុី​ស នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំំ​ពូ​ល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ពី​អនាគត​នៃ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​កោះ​ហ្គ្រី​ន​ឡែ​ន​ ដែល​ហាក់ដូចជា​ទូលំទូលាយ ហើយ​លោក​ប្រកាស​ពី​ការ​លុប​ចោល​បណ្ដា​ការ​គំរាមកំហែង​បង្កើន​ពន្ធគយ​ក៏​ដូច​ជា​ការ​គំរាមកំហែង​ប្រើ​យោធា​ដែរ​។

លោក​ត្រាំ​អះអាង​មុន​នេះ​ ពី​ការ​តាំងចិត្ត​របស់​លោក​ដណ្ដើម​យក​កោះ​ហ្គ្រី​ន​ឡែ​ន ដោយ​បដិសេធ​ម៉ឺ​ង​ម៉ាត់​គំនិត​នៃ​ការ​ដកថយ ក៏​ទោះបី​មានការ​តវ៉ា​របស់​អឺរ៉ុប ​និង​ការ​ព្រមាន​ជា​ច្រើន​មក​ពី​ក្រុង​ដា​វ៉ូស ដោយ​លោក​ថា​ មិន​អាច​មានការ​វិល​ថយក្រោយ​វិញ​ឡើយ​ ។ ប៉ុន្តែ​ប្រធានាធិបតី​អា​មេ​រិ​កបាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក​ពី​ក្រុង​ដា​វ៉ូស​កន្លែង​លោក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​ស្ថាបនា​បំផុត​មួយ ជាមួយ​អគ្គលេខាធិការ​អូតង់​លោក​MARK RUTTE យើង​បាន​ព្រមព្រៀង​គ្នា​លើ​ក្រប​ខណ្ឌ​នៃ​អនាគត​កិច្ចព្រមព្រៀង​មួយ​ទាក់ទិន​នឹង​ហ្គ្រី​ន​ឡែ​ន តែ​តាម​ពិត​ទៅ​គឺ​តំបន់​អាក់​ទិ​ក​ទាំងមូល​ ។

លើ​មូលដ្ឋាន​នៃ​ការ​ព្រមព្រៀង​គ្នា​នោះ ខ្ញុំ​នឹង​មិន​ដាក់​ពន្ធគយ​បន្ថែម​ខ្ពស់​លើ​ប្រទេស​អឹ​រ៉ុ​ប​៨​ដែល​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១​កុម្ភៈ​ឡើយ​។ ម្យ៉ាងវិញទៀត​ប្រធានាធិបតី​អា​មេ​រិ​ក​ទីបំផុត​បាន​បដិ​សេធ​ជម្រើស​ខាង​យោធា សម្រាប់​ដណ្ដើម​យក​កោះ​នោះ​ ។ លោក​ថ្លែង​ផ្ទួន​ៗ​ថា ខ្ញុំ​មិន​ចង់់​ប្រើ​កម្លាំង ហើយ​ខ្ញុំ​នឹង​មិន​ប្រើ​កម្លាំង​ដូច​មនុស្ស​ទាំងឡាយ​គិត​នោះ​ទេ​។

ចំណែក​ប្រមុខ​អង្គការ​អូតង់​វិញ​ថ្លែង​ថា អធិបតេយ្យភាព​របស់​ហ្ក្រី​ន​ឡែ​ន មិន​បាន​លើក​មក​និយាយ​ក្នុង​ពេល​លោក​ជួប​ជាមួយ​លោក​ត្រាំ​ឡើយ​។ ពេល​ទូរទស្សន៍​SFOX NEWS សួរ​លោក​លើ​បញ្ហា​ថា​តើ​កោះ​ហ្គ្រី​ន​ឡែ​ន​នឹង​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​ជា​និច្ច​របស់​ដា​ណឹ​ម៉ាក់​ឬ​យ៉ាងណា​ក្រោម​កិច្ចព្រមព្រៀង​នោះ អគ្គលេខាធិការ​អូតង់​ឆ្លើយ​ថា រឿង​នោះ​មិន​ត្រូវ​បាន​លើក​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ឡើយ​។ ការ​ពិភាក្សា​ផ្ដោត​តែ​លើ​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ការពារ​តំបន់​អាក់​ទិ​ក​ដ៏​ធំ​ល្វឹងល្វើយ​ដែល​នៅ​ទីនោះ​កំពុង​មានការ​ផ្លាស់​ប្ដូរ ដោយ​ចិន​និង​រុ​ស្សុ​ី​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​។ លោក​បន្ត​ថា​នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​មុន​បង្ហើយ​កិច្ចព្រមព្រៀង​នេះ​។

បំណង​លោក​ត្រាំ​ក្នុង​ការ​ចង់​គ្រប់គ្រង​កោះ​ហ្រី្គ​ន​ឡែ​ន​លោក​ថា ដើម្បី​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​និង​សន្តិសុខ​អន្តរជាតិ​ព្រមទាំង​របៀបរៀបរយ​ពិភពលោក​។ លោក​ថា​យើង​មាន​កិច្ចប្រជុំ​ជា​ច្រើន​ស្ដី​ពី​ហ្គ្រី​ន​ឡែ​ន​ហើយ​ខ្ញុំ​យល់​ថា អ្វី​ៗ​នឹង​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ