លោក ត្រាំ ថា លោក ពូទីន ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាព តែសាម៉ីខ្លួនថាកំពុងពិចារណានៅឡើយ
សហរដ្ឋអាមេរិក-ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦…
សហរដ្ឋអាមេរិក-ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦…
សហរដ្ឋអាមេរិក-ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាដឺមៀរ ពូទីន (Vladimir Putin) បានទទួលយកការអញ្ជើញរបស់លោក ចូលរួមក្រុមប្រឹក្សាសន្តិភាព «Board of Peace» ជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ ដែលមានគោលបំណងដោះស្រាយជម្លោះសកល។ ទោះយ៉ាងណា សេចក្តីថ្លែងការណ៍ឆ្លើយតបរហ័សពីរុស្ស៊ីបានឱ្យដឹងថា លោក ពូទីន បាននិយាយថា ការអញ្ជើញនេះ ទើបតែត្រូវបានពិចារណាប៉ុណ្ណោះ មិនទាន់សម្រេចនៅឡើយទេ។
បើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស បន្ទាប់ពីបានជួបជាមួយនឹងប្រធានអង្គការណាតូ (NATO) លោក ម៉ាក រូត (Mark Rutte) យ៉ាងដូច្នេះថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់ក៏បានព្រមទទួលយកការអញ្ជើញផងដែរ»។
យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ត្រាំ ស្រាប់តែ លោក ពូទីន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ក្រសួងការបរទេសនៅតែកំពុងសិក្សាសំណើនេះ ហើយនឹងឆ្លើយតបវិញ នៅពេលសមស្របណាមួយ។
ការចេញផ្សាយពីសារព័ត៌មាន BBC កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសចំនួន ៧ រួមមាន អារ៉ាប៊ីសាអូឌីត តួកគី អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងកាតា បានប្រកាសថានឹងចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ។ ប្រទេសទាំងនោះនឹងចូលរួមជាមួយអ៊ីស្រាអែល ដែលក៏បានបញ្ជាក់ជាសាធារណៈអំពីការចូលរួមរបស់ខ្លួនពីមុនមកផងដែរ។
ក្រុមប្រទេសភាគច្រើនកាន់សាសនាអ៊ីស្លាម អារ៉ាប៊ីសាអូឌីត តួកគី អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងកាតា បានគាំទ្រគោលបំណងនៃការបង្រួបបង្រួមបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយនៅក្នុងតំបន់ហ្គាហ្សា ដោយគាំទ្រការកសាងឡើងវិញ និងជំរុញអ្វីដែលបានពិពណ៌នាថា «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង»៕



ចែករំលែកព័តមាននេះ