ប្រទេសប៉ាគីស្ថាន ៖ បន្ទាប់ពីច្រើនថ្ងៃនៃសោកនាដកម្មភ្លើងឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅប៉ាគីស្ថាន ចំនួនអ្នកស្លាប់នៅតែកើនឡើង ហើយតុល្យការទាំងឡាយនៅតែជាបណ្ដោះអាសន្ន។

ខណៈមនុស្សច្រើននាក់នៅបាត់ខ្លួន ពួកអ្នកជួយសង្គ្រោះបន្តការកាយរុករកក្រោមគំនរបាក់បែក ក្រោយភ្លើងឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្រុងការ៉ាជី កាលពីថ្ងៃទី១៧ មករា កន្លងទៅ ។
ប៉ូលិសក្រុងការ៉ាជីអះអាង នាថ្ងៃទី២២ មករា ថា មនុស្សយ៉ាងតិច៥៥នាក់បានត្រូវស្លាប់ ក្នុងគ្រោះអគ្គិភ័យនោះដែលលេបត្របាក់មជ្ឈមណ្ឌលពាណិជ្ជកម្មGUL PLAZA មាន៣ជាន់ និងមានហាងទំនិញដល់ទៅ១២០០ ។ នេះជាតុល្យការដែលធ្ងន់ធ្ងរដោយបណ្ដាគ្រួសារជនរងគ្រោះបានរិះគន់អាជ្ញាធរថា មានការយឺតយ៉ាវក្នុងប្រតិបត្តិការសង្គ្រោះនិងរុករក។

ក្នុងចំណោមជនរងគ្រោងដែលប្រមូលយកទៅដាក់នៅកន្លែងតម្កល់សពនៃមន្ទីរពេទ្យក្រុងការ៉ាជីមួយ ដើម្បីកំណត់អត្តសញ្ញាណ មានតែ៧នាក់ប៉ុណ្ណោះអាចកំណត់អត្តសញ្ញាណដឹង ដោយសារការធ្វើតេស្តDNA ហើយប្រគល់សពដល់គ្រួសារពួកគេ។ ចំណែកមូលហេតុនៃគ្រោយអគ្គិភ័យនេះនៅតែមិនទាន់ដឹងនៅឡើយ ៕
ចែករំលែកព័តមាននេះ