Air Force One ដឹកលោក ត្រាំ ទៅស្វីស បត់ត្រឡប់ក្រោយវិញ ដោយសារបញ្ហាប្រព័ន្ធអគ្គិសនី
សហរដ្ឋអាមេរិក ៖ យន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ…
សហរដ្ឋអាមេរិក ៖ យន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ…
សហរដ្ឋអាមេរិក ៖ យន្តហោះ Air Force One ដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងធ្វើដំណើរទៅកាន់ទីក្រុង Davos ប្រទេសស្វីស បានបត់ត្រឡប់ក្រោយដោយមិននឹកស្មានដល់ ដោយសារបញ្ហាប្រព័ន្ធអគ្គិសនី។
ប្រភពពី Reuters និង CNN បានឱ្យដឹងថា នៅម៉ោង ១១:០៧ នាទីយប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) យន្តហោះ Air Force One ដែលដឹកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវត្រឡប់ទៅចុះចតនៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews ជិតទីក្រុងវ៉ាស៊ីនតោន ដោយមិននឹកស្មានដល់ ដើម្បីផ្លាស់ប្តូរយន្តហោះផ្សេង បន្ទាប់ពីបុគ្គលិកលើយន្តហោះបានរកឃើញបញ្ហា ដែលក្រោយមកអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ហាប្រព័ន្ធអគ្គិសនីតិចតួច» មិនយូរប៉ុន្មានបន្ទាប់ពីហោះឡើង។
យ៉ាងណាមិញ ទោះបីជាជួបប្រទះបញ្ហានៅពេលចេញដំណើរក៏ដោយ ក៏លោក ត្រាំ នៅតែបន្តធ្វើដំណើរទៅកាន់ទីក្រុង Davos ប្រទេសស្វីស តាមការគ្រោងទុក ដើម្បីចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
លោក ត្រាំ ត្រូវបានប្តូរទៅជិះយន្តហោះបម្រុងប្រភេទ Boeing 757 តូចជាងយន្តហោះ Air Force One ដែលជាប្រភេទ Boeing 747 ដើម្បីបន្តដំណើរទៅកាន់ទីក្រុង Davos ដោយបានចេញដំណើរភ្លាមៗ បន្ទាប់ពីម៉ោង ១២ រំលងអាធ្រាត្រ (ម៉ោងនៅសហរដ្ឋអាមេរិក)។
ប្រភពពី Reuters បានឱ្យដឹងថា បញ្ហាសុវត្ថិភាពផ្លូវអាកាសពាក់ព័ន្ធនឹងប្រធានាធិបតី ឬអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺកម្រកើតមានណាស់ ប៉ុន្តែវាក៏មិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ៕





ចែករំលែកព័តមាននេះ