ប្រទេសជប៉ុន ៖ ឃាតករឈ្មោះតេតស៊ូយ៉ាម៉ាហ្គាមី ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២១ មករា ដាក់គុកអស់មួយជីវិត ។ ការកាត់ទោសជននេះ ធ្វើឡើងជាង៣ឆ្នាំ ក្រោយឃាតកម្មនោះកើតឡើងទាំងកណ្ដាលថ្ងៃ បណ្ដាលឲ្យមានការក្ដុកក្ដួលពេញលើពិភពលោក។

យ៉ាម៉ាហ្គាមី អាយុ៤៥ឆ្នាំ ទទួលការចោទប្រកាន់ពីបទបាញ់សម្លាប់ដោយកាំភ្លើងច្នៃ អតីតមេដឹកនាំជប៉ុនដែលមានប្រជាប្រិយភាពបំផុតរូបនោះ ដែលបានសុំលាលែងពីតំណែង២ឆ្នាំមុនផុតអាណត្តិ ។ លោកត្រូវជននេះ បាញ់សម្លាប់ពេលទៅចូលរួមក្នុងអង្គមិទ្ទិញឃោសនាបោះឆ្នោតមួយនៅក្រុងណារ៉ា ជិតក្រុងតូគ្យូ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០២២ ។

ចៅក្រមលោកស៊ីនីជីតាណាកា ពេលប្រកាសសាលក្រមកាត់ទោសនោះ ក្នុងតុលាការក្រុងណារ៉ាថ្លែងថា ឃាតកររូបនេះពិតជាតាំងចិត្តសម្លាប់លោកអាបេ ៕
ចែករំលែកព័តមាននេះ