ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ជិះ​កង់​ដើម្បី​សុវត្ថិភាព​ចំណាកស្រុក​ក្រោម​ប្រធានបទ «មាន​ជំនាញមានការ​ងារ​ធ្វើ យល់​ដឹង​សុវត្ថិភាព​ចំណាកស្រុក​ មាន​ចំំ​ណូ​ល​ ជីវភាព​​កាន់តែ​ប្រសើរ​»

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​កសាង​សមត្ថភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ក្នុង​ន័យ​នេះ​សូម​ឱ្យ​យុវជន​យើង​ទាំងអស់ ត្រូវ​បន្ដ​ការ​ខិតខំ​សិក្សា​រៀនសូត្រ ពង្រឹង​និង​កសាង​សមត្ថភាព​ឱ្យ​បាន​ខ្លាំងពូកែ…

ខេត្តសៀមរាប ៖ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​កសាង​សមត្ថភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ក្នុង​ន័យ​នេះ​សូម​ឱ្យ​យុវជន​យើង​ទាំងអស់ ត្រូវ​បន្ដ​ការ​ខិតខំ​សិក្សា​រៀនសូត្រ ពង្រឹង​និង​កសាង​សមត្ថភាព​ឱ្យ​បាន​ខ្លាំងពូកែ ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។

ក្នុង​កម្មវិធី​យុវវ័យ​ជិះ​កង់​ដើម្បី​សុវត្ថិភាព​ចំណាកស្រុក ក្រោម​ប្រធានបទ «​មាន​ជំនាញ​មានការ​ងារ​ធ្វើ យល់​ដឹង​សុវត្ថិភាព​ចំណាកស្រុក មាន​ចំណូល ជីវភាព​កាន់តែ​ប្រសើរ​» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ស្រុក​អង្គរធំ សហការ​ជាមួយ​អង្គការ​វី​តា​ស្វ៊ី​ស និង​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ២០២៦​កន្លង​ទៅ ។ លោក លី សារី អភិបាលរង​ខេត្ត ថ្លែង​ថា កម្មវិធី​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ដែល​ជា​ឱកាស​ផ្សព្វផ្សាយ​អំពី​ជំនាញ និង​ឱកាស​ការងារ ការ​ចែករំលែក​អំពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ ដែល​អាច​ទទួល​បាន​ឱកាស​ការងារ​ល្អ ទទួល​បានការ​អប់រំ​ដ៏​ប្រសើរ មានឱកាស​បាន​រៀន​ជំនាញ និង​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ ។

លោក លី សារី បាន​បន្ត​ថា ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា បាន​ធ្វើ​ឱ្យ​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​តាម​ព្រំដែន ។ ដោយ​មានការ​យកចិត្ដទុកដាក់​ពី​ប្រមុខ​ថ្នាក់ដឹកនាំ និង​រដ្ឋបាល​ខេត្ត បាន​ទទួល​ជនភៀសសឹក​មក​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ក្នុង​ខេត្ត​និង​បាន​ជួយ​ទំនុកបម្រុង​ជា​សម្ភារៈ គ្រឿង​ឧបភោគបរិភោគ ដែល​ទទួល​បាន​ពី​សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស ផ្ដល់​ជូន​ដល់​ពួក​គាត់ ។

ជា​ពិសេស​កុមារ​តូច​ៗ ត្រូវ​បាន​រៀបចំ​ឱ្យ​មានការ​បង្រៀន​នៅ​តាម​មណ្ឌល​ភៀស​សឹក ដែល​នេះ​បាន​បង្ហាញ​ពី​ការ​គិតគូរ​ខ្ពស់​លើ​ការ​អប់រំ ។​លោកស្រី រាត់ មេ​ណី ប្រធាន​គម្រោង​ទំនាក់ទំនង​យុវវ័យ​បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ យល់​ដឹង​ក្នុង​ចំណោម​ឪពុក​ម្ដាយ​យុវជន អំពី​ការ​ធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព និង​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ផ្ដោត​សំខាន់​លើ​ការ​អប់រំ ការ​អភិវឌ្ឍ​ជំនាញ ផ្ដល់​សិទ្ធិ​អំណាច​ឱ្យ​យុវវ័យ​បង្កើត​និង​បង្ហាញ​មាតិកា​ក្នុង​ការ​លើកកម្ពស់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ។

លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាលស្រុក​អង្គរធំ បាន​ថ្លែងអំណរគុណ​អង្គការ​ដៃគូ ដែល​បាន​យកចិត្ដទុកដាក់​លើ​ការ​សិក្សា​របស់​សិស្សានុសិស្ស ចុះ​ចែករំលែក​ចំណេះដឹង​ល្អ​ៗ អំពី​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចាប់​យក​ជំនាញ​ទៅ​តាម​ចំណង់​ចំណូលចិត្ដ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ