ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្តេញជនជាតិវៀតណាម១៦៤នាក់ ចេញពីប្រទេស ក្រោយរកឃើញស្នាក់នៅ និងធ្វើការខុសច្បាប់

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម សរុប​១៦៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ដែល​បាន​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម សរុប​១៦៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ដែល​បាន​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន​១៦៤​នាក់ (​ស្រី​៣២​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន​។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ