ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងសាងសង់រូបសំណាកព្រះវិស្ណុ និងបេសកកម្មនាំភ្ញៀវឥណ្ឌាមកកម្ពុជាកាន់តែច្រើន

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សប្បុរសជន​ឥណ្ឌា​ដែល​ស្រលាញ់​សនិ្ត​ភាព និង​គាំទ្រ អភិរក្ស​ទេសចរណ៍​បែប​វប្បធម៌ និង​សាសនា​ស្នើ​សុំ​ក្រសួងទេសចរណ៍​ជួយ​គាំទ្រ​លើ​គម្រោង​សាងសង់​រូបសំណាក​ព្រះ​វិស្ណុ​កម្ពុជា​-​ឥណ្ឌា និង​កិច្ចសហការ​នាំ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហួត…

រាជធានី​ភ្នំពេញ ៖ សប្បុរសជន​ឥណ្ឌា​ដែល​ស្រលាញ់​សនិ្ត​ភាព និង​គាំទ្រ អភិរក្ស​ទេសចរណ៍​បែប​វប្បធម៌ និង​សាសនា​ស្នើ​សុំ​ក្រសួងទេសចរណ៍​ជួយ​គាំទ្រ​លើ​គម្រោង​សាងសង់​រូបសំណាក​ព្រះ​វិស្ណុ​កម្ពុជា​-​ឥណ្ឌា និង​កិច្ចសហការ​នាំ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​លោក​បណ្ឌិត Rajiv Raj Jagasia ស្ថាបនិក​ស្ថាប័ន​ឥណ្ឌា Diplomacy for Good Foundation និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម ស្នើ​សុំ​ការ​គាំទ្រ​លើ​គម្រោង​សាងសង់​រូបសំណាក​ព្រះ​វិស្ណុ និង​ពិភាក្សា​ការងារ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។

ក្នុង​ឱកាស​នៃ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​នេះ លោក​បណ្ឌិត​ស្ថាបនិក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ដល់​ស្ថាប័ន Diplomacy for Good Foundation ចូល​ជួប​សំដែង​ការ​គួរសម និង​គោរព​រាយការណ៍​ពី​សកម្មភាព​ការងារ​របស់​ស្ថាប័ន​លើ​ការងារ​ការទូត​ទេសចរណ៍ ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​តាម​រយៈ​សកម្មភាព​ការទូត និង​វប្បធម៌ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។

ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សំណើសុំ​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ លើ​គម្រោង​សាងសង់​រូបសំណាក​ព្រះ​វិស្ណុ​កម្ពុជា​-​ឥណ្ឌា​នៅ​កម្ពុជា តាម​រយៈ​ជំនួយ​គាំទ្រ​ពី​សប្បុរសជន​ឥណ្ឌា​ដែល​ស្រលាញ់​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា និង​ប្រទេស​កម្ពុជា​។

បន្ថែម​នឹង​នេះ​ដែរ លោក​បណ្ឌិត​ក៏​បាន​នាំ​យក​អំណោយ​សប្បុរសធម៌​ជា​អង្ករ ចំនួន​២​តោន តាម​រយៈ​ក្រសួងទេសចរណ៍ ដើម្បី​បន្ត​ផ្តល់​ជូន​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក ដែល​ជា​ទឹកចិត្ត​ដ៏​ធំធេង​បាន​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់ ផ្តល់​កម្លាំងចិត្ត​ដល់​វីរភាព​កងទ័ព​ការពារ​ជាតិ​របស់​យើង និង​ជា​គាំទ្រ​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា​ដ៏​អង់អាច​ក្លាហាន ក្នុង​ន័យ​បង្ហាញ​ពី​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ​ផង​ដែរ ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និង​សប្បុរសជន​ឥណ្ឌា​ទាំងអស់​ដែល​បាន​លើក​នូវ​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នេះ និង​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​នៅ​កម្ពុជា តាម​រយៈ​សកម្មភាព​ការទូត​ទេសចរណ៍ និង​វប្បធម៌ ដែល​ប្រទេស​កម្ពុជា និង​ឥណ្ឌា​មាន​ចំណង​ការទូត​ជាង​៧៤​ឆ្នាំ​មក​ហើយ ព្រមទាំង​ជា​បងប្អូន​រួម​វប្បធម៌ និង​អរិយធម៌​ជាង​ពាន់​ឆ្នាំ​មក​ហើយ​។

ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​លោក​បណ្ឌិត និង​ស្ថាប័ន Diplomacy for Good Foundation បន្ត​ជួយ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​ពិត កត្តា​សុខ​សន្តិភាព សន្តិសុខ​ល្អ​ប្រសើរ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ វត្តមាន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ដែល​កំពុង​កើនឡើង​មក​កម្ពុ​ជានា​ពេល​នេះ​ដល់​ប្រជាជន​ឥណ្ឌា ដើម្បី​មក​ទស្សនា​កម្ពុជា​ឱ្យ​កើនឡើង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ