អាមេរិក-វេណេស៊ុយអេឡា ៖ សហរដ្ឋអាមេរិក ប្រកាសនាថ្ងៃទី២០ មករា ថា បានចាប់នាវាដឹកប្រេងមួយថ្មីទៀតនៅសមុទ្រការ៉ាអ៊ីប ដែលនោះជានាវាដឹកប្រេងទី៧ ដែលអាមេរិកចាប់ តាំងពីលោកដូណាល់ត្រាំសម្រេចពីខែធ្នូហ៊ុមព័ទ្ធនាវាដឹកប្រេងជាប់ទណ្ឌកម្មទាក់ទិននឹងវេណេស៊ុយអេឡាមក ។

ទីបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអាមេរិក សម្រាប់អាមេរិកខាងត្បូងបញ្ជាក់ថា ប្រតិបត្តិការចាប់នាវាដឹកប្រេងឈ្មោះSAGITTA នេះ ប្រព្រឹត្តទៅដោយគ្មានឧប្បត្តិហេតុអ្វីឡើយ ។ ក្នុងចំណោមនាវាដឹកប្រេងទាំង៧គ្រឿង ដែលកងទ័ពអាមេរិកចាប់់មាននាវាដឹកប្រេងរុស្ស៊ី ដែលចាប់ក្នុងមហាសមុទ្រអត្លង់ទិក ភាគខាងជើង បន្ទាប់ពីតាមដានអស់ពេលច្រើនសប្ដាហ៍ ក្នុងក្របខណ្ឌនៃការហ៊ុំព័ទ្ធរបស់អាមេរិកសំដៅលើការនាំចេញប្រេងវេណេស៊ុយអេឡា ។
ក្រោយការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ អាមេរិកដែលពេលនេះក្លាយជាអ្នកគ្រប់គ្រងប្រេងវេណេស៊ុយអេឡា បានលក់ប្រេងឆៅវេណេស៊ុយអេឡាលើកដំបូងមានទឹកប្រាក់៥០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ