ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សិប្បកម្ម​ផលិត​ប្រេង​ខ្មៅ ​នៅ​ស្រុក​កំពង់ត្រឡាច ១​យប់​ទល់​ភ្លឺ​ ​មិន​ទាន់​រលត់​នៅឡើយ

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ប្រេង​ខ្មៅ​មួយ​កន្លែង គឺ​ឆេះ ចាប់តាំងពី​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២៦ រហូត​ដល់​ម៉ោង…

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ប្រេង​ខ្មៅ​មួយ​កន្លែង គឺ​ឆេះ ចាប់តាំងពី​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២៦ រហូត​ដល់​ម៉ោង ៩ ព្រឹក ថ្ងៃ​ទី ២១ ខែ​ឆ្នាំ​ដដែល​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ទោះបី​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង យក​រថយន្ត​ពន្លត់អគ្គីភ័យ របស់​កម្លាំង​នគរបាល​ស្រុក​និង​ខេត្ត​យ៉ាងណា​ក្តី​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​សំព័រ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ មេការ​ដែល​ជា​ជនជាតិ​ចិន​បាន​រង​របួស​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

មន្ត្រី​នគរបាល​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពុំ​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​និង​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា កិច្ច​អន្តរាគមន៍​ផលិត​អភិ​ភ័យ​នៅ​ពេល​នោះ​មាន រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​និង​ផលិត​អគ្គី​ភ័យ​ចំនួន ៣​គ្រឿង រថយន្ត​របស់​ស្ល​ការ​នគរបាល​ខេត្ត កំពង់ឆ្នាំង​ចំនួន ៥ គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពុង​សាលា​ចំនួន ៣ គ្រឿង សរុប ១១​គ្រឿង​បាន​បន្ត​អន្តរាគមន៍​មក​ដល់​ម៉ោង ៩:០០ ព្រឹក​នេះ​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ព្រោះ អគ្គី​ភ័យ​នៅ​តែ​បន្ត​ឆាបឆេះ​នៅឡើយ​ដោយសារ​ទីតាំង​ខាងលើ​ជា​កន្លែង​ស្តុក​ទុក​ព្រេង​ខ្មៅ​សម្រាប់​ស​ម្រា​ញ់ កែ​ច្នៃ​  លក់ដូរ​ចូល​ទីផ្សារ ។

គួរ​រំលឹក​ដែល​ថា​កន្លង​មក​ក៏​មានការ​ឆាបឆេះ​នៅ​ក្នុង​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ ម្ដង​ដែរ គឺ​ឆេះ​សិប្បកម្ម​ផលិត​ប្រេង​ខ្មៅ​ដូច​គ្នា តែ​ទីតាំង​នៅ​ស្រុក​រលាប្អៀរ​តូច​ជាង​ស្រុក​កំពង់ត្រឡាច​ដែល​កំពុង​ឆាបឆេះ​នៅ​ពេល​នេះ ។

ការ​ចម្រាញ់​ប្រេង​ខ្មៅ​ផលិត​ទៅ​ជា​ប្រេងម៉ាស៊ីន​លក់​ចូល​ទីផ្សារ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​រស់នៅ​ជុំវិញ​ផង​និង​ហានិភ័យ​ដល់​ការ​ប្រើប្រាស់​យានយន្ត​ផង​ដែរ​ព្រោះ​ជា​ប្រេង​ផលិត​ចេញពី​ប្រេង​ខ្មៅ​។ មន្ត្រី​ជំនាញ​មិន​គួរ​បណ្ដោយ​ឲ្យ​មានការ​ផលិត​ប្រេង​ខ្មៅ​តាម​ភូមិ​ឃុំ​ប្រជាពលរដ្ឋ​រស់នៅ​បែប​នេះ​ទេ​ព្រោះ​ប៉ះពាល់​ដល់​បរិស្ថាន និង​អ្នក​រស់នៅ​ជុំវិញ​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ