ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ព្រមានយកពន្ធ២០០%លើបារាំង ក្រោយលោកម៉ាក្រុងបដិសេធមិនចូលរួមក្នុងក្រុម​ប្រឹក្សាសន្តិភាពហ្គាហ្សា

1 ម៉ោង មុន

អា​មេ​រិ​ក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ មក​រា​ បាន​គំរាម​យកពន្ធ​គយ​ដល់​២០០%​លើ​ស្រា​សំ​ប៉ាញ​របស់​បារាំង  ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បដិសេធ​របស់​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង មិន​ព្រម​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សន្តិភាព​សម្រាប់​ជ្រោយ​ហ្គា​ហ្សា​របស់​លោក​ ។…

អា​មេ​រិ​ក​-​បារាំង ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ មក​រា​ បាន​គំរាម​យកពន្ធ​គយ​ដល់​២០០%​លើ​ស្រា​សំ​ប៉ាញ​របស់​បារាំង  ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បដិសេធ​របស់​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង មិន​ព្រម​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សន្តិភាព​សម្រាប់​ជ្រោយ​ហ្គា​ហ្សា​របស់​លោក​ ។

នៅ​មុខ​បណ្ដា​អ្នកកាសែត​នៅ​ផ្ល​រី​ដា លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​នឹង​យកពន្ធ​គយ​២០០%​លើ​ស្រា​បារាំង​ ពិសេស​ស្រា​សំ​ប៉ា​ញ​ បើ​មិន​ចូលរួម​ក្នុង​ប្រឹក្សា​នោះ​ទេ​ ។ ចំណែក​បណ្ដា​អ្នក​នៅ​អម​ប្រធានាធិបតី​បារាំង​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​១៩​ មក​រា ​ថា ក្នុង​ដំណាក់កាល​នេះ ​បារាំង​នៅ​មិន​ទាន់​យល់​ស្រប​តាម​សំណើ​នោះ​នៅឡើយ​ទេ ។

គោលដៅ​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​សន្តិភាព​របស់​លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​គេ​មើលឃើញ ថា មិនមែន​ត្រឹម​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ជ្រោយ​ហ្គា​ហ្សា​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ក្ដាប់​ក្នុង​ដៃ​ដំណោះស្រាយ​ជម្លោះ​នានា​នៅ​លើ​ពិភពលោក ជា​ការ​ប្រកួតប្រជែង​គ្នា​ជាមួយ​ក្រុមប្រឹក្សាសន្តិ​សុខ​អ​.​ស​.​ប ដោយ​អ្នក​ចង់បាន​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​នោះ ត្រូវ​បង់ប្រាក់​១​ពាន់​លាន​ដុល្លារ តាម​ធម្មនុញ្ញ​របស់​ក្រុមប្រឹក្សា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ