ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំបាច់ត្រូវដឹង ! អ្នកបើកបរម៉ូតូ កង់បី និងរ៉ឺម៉ក ត្រូវតែបើកបរក្នុងគន្លងផ្លូវខាងស្តាំដៃបង្អស់

1 ម៉ោង មុន

ខេត្តកណ្តាល ៖ ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើត​មាន​ឡើងជា​យថាហេតុ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តីណែនាំ និង​រំលឹក​ដាស់តឿន​យ៉ាង​ម៉ឺងម៉ាត់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ។ ជាក់ស្តែង​បើ​យោង​តាម​តាម​ផេ​ក…

ខេត្តកណ្តាល ៖ ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើត​មាន​ឡើងជា​យថាហេតុ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចេញ​សេចក្តីណែនាំ និង​រំលឹក​ដាស់តឿន​យ៉ាង​ម៉ឺងម៉ាត់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ។

ជាក់ស្តែង​បើ​យោង​តាម​តាម​ផេ​ក កា​រិ​.​សុវត្ថិភាព​ចរាចរណ៍​ខេត្តកណ្តាល បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ «​អ្នកបើកបរ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក ត្រូវ​បើក​របរ​នៅ​គន្លង​ផ្លូវ​ខាងស្តាំ​ដៃ​បង្អស់ ស្រប​តាម​ទិស​ចរាចរណ៍​របស់​ខ្លួន ។ »

ការ​កំណត់​បែប​នេះ គឺ​ក្នុង​គោលបំណង​បែងចែក​ប្រភេទ​យានយន្ត ឱ្យ​មាន​របៀបរៀបរយ ចៀសវាង​ការ​បើកបរ​ប្រជ្រៀត​គ្នា​ជាមួយ​រថយន្ត​ធំ​ៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

សូម​បញ្ជាក់​ថា ការ​ប្រកាន់​គន្លង​ផ្លូវ​ខាងស្តាំ​ដៃ​បង្អស់​ផ្តល់​អត្ថប្រយោជន៍​ដូច​ជា ៖
-​សុវត្ថិភាព​ផ្ទាល់ខ្លួន​៖ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះទង្គិច​ជាមួយ​រថយន្ត​ល្បឿន​លឿន​នៅ​គន្លង​ខាងឆ្វេង ។
-​សណ្តាប់ធ្នាប់​សាធារណៈ​៖ ធ្វើ​ឱ្យ​ចរាចរណ៍​មាន​ភាព​រលូន មិន​មានការ​កកស្ទះ​ក្បួន​រថយន្ត​ធំ​ៗ​។
-​ការ​គោរព​ច្បាប់​៖ បង្ហាញ​ពី​ការ​យល់​ដឹង និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​អ្នកបើកបរ​ល្អ ។

ជា​ចុង​ក្រោយ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ក្រោម​ពាក្យស្លោក «​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» និង​ត្រូវ​ចង​ចាំ​ថា ការ​បើកបរ​ប្រកាន់​ស្តាំ គឺជា​ការ​ការពារ​ជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ