ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ ​នៅ​​រង្វង់​មូល​អាង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ក ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងប្រកាសស្វែងរកអាណាព្យាបាល

9 ម៉ោង មុន

រាជធានីភ្នំពេញ ៖ មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ ​នៅ​វេលា​ម៉ោង​៩:០០​នាទី​យប់…

រាជធានីភ្នំពេញ ៖ មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ ​នៅ​វេលា​ម៉ោង​៩:០០​នាទី​យប់ មាន​ករណី​កុមា​រា​អនាថា​ម្នាក់ ឈ្មោះ ស្រូ​យ អាយុ​០៥​ឆ្នាំ ត្រូវ​បាន​ភ្លើង​ឆេះ នៅ​ត្រង់​ចំណុច​រង្វង់​មូល​អាំង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ក នៅ​រាជធានី​ភ្នំពេញ​។

ករណី​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ​ប្រទះ​ឃើញ​ភ្លាម​ៗ ​ហើយ​ក៏​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ បញ្ជូន​កុមារ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ​តែ​ម្តង ​។

បច្ចុប្បន្ន​កុមារ​រង​គ្រោះ​ ទទួល​បានការ​យកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​វេជ្ជបណ្ឌិត និង​ក្រោម​ការ​មើលថែ​ទាំ​ពី​ក្រុមការងារ ​នៃ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ មក​ដល់​ពេល​នេះ ​ស្ថានភាព​សុខភាព​របស់​កុមារ​ មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​អំពី​ក្រុម​គ្រួសារ​របស់​គាត់​បាន​នៅឡើយ​ ។

អាស្រ័យ​ហេតុនេះ ប្រ​សិន​ឪពុក​ម្តាយ ឬ​អាណាព្យាបាល បងប្អូន សាច់ញាតិ​របស់​កុមារ​ខាងលើ​បាន​ជ្រាប​ដំណឹង​នេះ សូម​ទំនាក់ទំនង​តាម​ទូរសព្ទ​លេខ ០៩២ ៤០០ ៣២២ ដើម្បី​ទទួលយក​កុមារ​បន្ត​មើល​ការ​ថែទាំ​ព្យាបាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ