ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​មួយ​ខ្មង​ហ្មត់​ទាំង​កណ្ដាល​​ថ្ងៃ​នៅ​ស្រុក​មោង​ប្ញ​ស្សី

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ប្រជា​កសិករ​មួយ​ខ្នង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់​គ្មាន​សល់ ដែល​គេ​ស​ន្និ​ដាន​បណ្ដាល​មក​ពី​ការ «​ឆ្លង​ចរន្តអគ្គិសនី​»​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​នៅ​ភូមិ​ប្រឡាយ​ស​ក្ដៅ ឃុំ​តា​លាស់…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ប្រជា​កសិករ​មួយ​ខ្នង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់​គ្មាន​សល់ ដែល​គេ​ស​ន្និ​ដាន​បណ្ដាល​មក​ពី​ការ «​ឆ្លង​ចរន្តអគ្គិសនី​»​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​នៅ​ភូមិ​ប្រឡាយ​ស​ក្ដៅ ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​ការ​បំផ្លាញ​ដោយ​អគ្គិភ័យ​នោះ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៥​ម៉​X១០​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ សេង ឌូ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ ។ បើ​តាម​សមត្ថកិច្ច អគ្គិភ័យ​បាន​ឆេះ​អស់ទាំង​ស្រុង រាប់​ទាំង​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ បើ​ទោះជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ក្ដី ។

បើ​តាម​ការ​សួរនាំ​ពី​មូលហេតុ ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ការ​«​ឆ្លង​ចរន្តអគ្គិសនី​» តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ គេ​ឃើញ​មាន​អ្នក​ភូមិ​បាន​ប្រឹងប្រែង​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ជាមួយ​ម្ចាស់ផ្ទះ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​ដល់ ប៉ុន្តែ​អណ្ដាតភ្លើង​ហាក់​គ្មាន​ការ​ថមថយ​ឡើយ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង ដោយសារ​ជញ្ជាំង​ក្ដារ​ដែល​ងាយ​នឹង​ភ្លើង​ឆេះ​ខ្លាំង ។ ដោយឡែក រថយន្តអគ្គិភ័យ​ក៏​បាន​ទៅ​ដល់​ភ្លាម​ៗ​ដែរ នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ខ្លះ រហូត​ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់ទាំង​ស្រុង​តែ​ម្ដង ។

បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ថា លំនៅ​ឋាន​មួយ​ខ្នង​នេះ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ និង​សម្ភារ​ដទៃ​ៗ​ទៀត​នៅ​ក្នុងផ្ទះ​នេះ​ផង តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​ភ្លាម​ៗ​គេ​ក៏​មិន​ទាន់​ដឹង​តុល្យការ​នៃ​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​ប៉ុន្មាន​ដែរ ព្រោះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ