មន្ត្រីក្រសួងសុខាភិបាលបាននិយាយអោយដឹងនៅថ្ងៃនេះថា មន្ទីរពេទ្យរដ្ឋ មានប្រើបច្ចេកវិទ្យាAI ដើម្បីឆ្លុះនិងព្យាបាលមហារីកពោះវៀន អោយទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
រូបតំណាងដោយ AI
មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា វិធីព្យាបាល និងការការពារជំងឺមហារីកក្រពះពោះវៀនធំ ជាមួយការឆ្លុះក្រពះពោះវៀនធំ (Gastro-Colonoscopy) ដែលជាវិធីសាស្ត្រ មានប្រសិទ្ធភាពបំផុត មិនឈឺចាប់ មានសុវត្ថិភាព និងមិនត្រឹមសម្រាប់បង្ការ តែអាចរករោគវិនិច្ឆ័យច្បាស់លាស់ ព្រមទាំងមានសមត្ថភាពព្យាបាលកាត់ចេញបានទាន់ពេលវេលានូវដុំសាច់ដំណាក់កាលមុនកើតមហារីក ឬដុំសាច់មហារីកដំណាក់កាលដំបូងតាមរយះការឆ្លុះ ដោយមានជំនួយពីបច្ចេកវិទ្យាទំនើប ដែលមានពន្លឺ NBI និង បច្ចេកវិទ្យា AI ។
រូបតំណាងដោយ AI
ទន្ទឹមនឹងការជំរុញ ហើយលើកទឹកចិត្តដល់ក្រុមគ្រូពេទ្រ និងវេជ្ជបណ្ឌិត ឲ្យពង្រឹងវិជ្ជាជីវៈបច្ចេទេស និងក្រមសីលធម៌ វិជ្ជាជីវៈ មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា សម្ភារៈបច្ចេកទេសវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យនានាក៏កំពុងតែធ្វើទំនើបកម្មផងដែរ ។
មន្ត្រីដដែលបានឲ្យដឹងថា ឧបករណ៍ និងក្បួនវេជ្ជសាស្ត្រទំនើបៗ ត្រូវបានបំពាក់នៅតាមមន្ទីរពេទ្យធំៗនានាដូចជា ករណីមន្ទីរពេទ្យហ្លួងម៉ែ ជាដើម នៅពេលនេះ មានព្យាបាលលើអ្នកជំងឺដែលមានបញ្ហា ដុំគីសទឹកធំមួយ នៅនឹងថ្លើម ដោយបច្ចេកទេសប្រើ ultrasound ដើម្បីនាំផ្លូវម្ជុលចាក់ចូលក្នុងគីស រួចបញ្ចូលសារជាតិអេតាណុល (ethanol) ដើម្បីកម្ទេចផ្ទៃខាងក្នុងគីស ។
មន្ត្រីដដែលបានបន្តទៀតថា នៅមន្ទីរពេទ្យនោះ បច្ចុប្បន្នក៏មានបំពាក់ឧបករណ៍ព្យាបាលជំងឺមហារីកទំនើបៗជាច្រើនទៀត ដើម្បីឆ្លើយតបនឹងមុខងារ និងឯកទេសមហារីក ។
ដោយឡែកនៅមន្ទីរពេទ្យកាល់ម៉ែត្រវិញក៏មិនធម្មតាដែរនៅពេលនេះ ដោយពេលនេះ មានឧបករណ៍ការវះកាត់ក្រពេញប្រូស្តាត ដោយប្រើបច្ចេកវិទ្យាទំនើប HoLEP ការវះកាត់ដាក់រឺស័រ ជំនួយបេះដូង ។ ល។
ចែករំលែកព័តមាននេះ