ថែសុខភាព! សីតុណ្ហភាពបន្តចុះត្រជាក់ដល់១៦អង្សាសេ នៅតំបន់ខ្ពង់រាប និងជួរភ្នំ
រាជធានីភ្នំពេញ៖ យោងតាមការព្យាករធាតុអាកាសសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ តំបន់ខ្ពង់រាបរួមមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករធាតុអាកាសសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ តំបន់ខ្ពង់រាបរួមមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករធាតុអាកាសសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ តំបន់ខ្ពង់រាបរួមមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំក្រវាញ និងដងរែក នឹងមានធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមាធ្លាក់ចុះមកត្រឹម ១៦អង្សាសេ និងអតិបរមា ២៩អង្សាសេ។ នៅក្នុងតំបន់នេះ ក៏មានខ្យល់បក់មកពីទិសឧត្តរ និងឦសានក្នុងល្បឿនមធ្យម ៦ ម៉ែត្រ/វិនាទី ប៉ុន្តែពុំមានភ្លៀងធ្លាក់ឡើយ។
ដោយឡែក ស្ថានភាពទូទៅនៅទូទាំងប្រទេស រួមទាំងតំបន់វាលទំនាប និងមាត់សមុទ្រ ក៏មានសីតុណ្ហភាពអប្បបរមាទាបបំផុតចន្លោះពី ១៨អង្សាសេ ទៅ ២០អង្សាសេ ផងដែរ ដោយសារឥទ្ធិពលរបបខ្យល់មូសុងឦសានពីប្រទេសចិន ដែលនឹងបន្តជះឥទ្ធិពលរហូតដល់ថ្ងៃទី១៦ ខែមករា៕

ចែករំលែកព័តមាននេះ