ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ បង្ក្រាប​ក្រុម​ចាប់ជំរិត​ទារប្រាក់ ​ឃាត់ខ្លួនជនជាតិ​ចិន​ពីរ​នាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ស្ត្រី​ជនជាតិ​វៀតណាម ​ជំរិត​ទា​ប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ ​។…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ស្ត្រី​ជនជាតិ​វៀតណាម ​ជំរិត​ទា​ប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ ​។

តាម​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ មាន​ករណី​ចាប់​ឃុំឃាំង បង្ខាំង​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ២០,០០០$ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ Do Thi My Duyen ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ.. ចេញពី​ចំណុចសណ្ឋាគារ​ជៀវ​ជូវ ស្ថិត​ក្នុងក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ចំនួន​០១​ក្រុម​ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​។ លុះ​នៅវេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ខាងលើ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ​នៅត្រង់​ចំណុច​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សង្ស័យ​រូប​មនុស្ស ១-​ឈ្មោះ Zhang Wei អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន​,២-​ឈ្មោះ Wang Yu Zhuo ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ​។

បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ