លោកត្រាំគំរាមដំឡើងពន្ធ២៥%ទៅលើប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់
ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាប្រទេសជាដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ដែលដឹកទំនិញទៅលក់នៅអាមេរិកលោកនឹងយកពន្ធគយ២៥%។ ចំណាត់ការនេះធ្វើឡើងនៅពេលលោកត្រាំបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលតេអេរ៉ង់ដោយសារការបង្ក្រាបដោយហិង្សាទៅលើក្រុមបាតុករបណ្ដាលឱ្យស្លាប់ជិត៦០០នាក់។ លោកត្រាំគំរាមម្ដងហើយម្ដងទៀតនឹងធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ងបើលោកពិនិត្យឃើញថាអ៊ីរ៉ង់ប្រើប្រាស់កម្លាំងបង្ក្រាបបាតុកររហូតដល់ស្លាប់។ លោកត្រាំជឿថាអ៊ីរ៉ង់ចាប់ផ្ដើមដើរហួសបន្ទាត់ក្រហមជាបណ្ដើរៗហើយ។ ដូច្នេះ លោក និងក្រុមប្រឹក្សាសន្តិសុខរបស់លោកក៏កំពុងថ្លែងថាតើត្រូវប្រើប្រាស់ជម្រើសណាខ្លះ។ លោកថាវិធានការដំឡើងពន្ធត្រូវអនុវត្តជាបន្ទាន់។ គេដឹងថានៅក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ក៏មានប្រទេសចិន…




ចែករំលែកព័តមាននេះ