ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ុយក្រែនគ្រោងបន្តច្បាប់អាជ្ញាសឹក ៩០ ថ្ងៃទៀត ខណៈសង្គ្រាមជាមួយរុស្ស៊ីឈានចូលឆ្នាំទី៤​

2 ម៉ោង មុន

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានដាក់ស្នើសេចក្តីព្រាងច្បាប់ទៅកាន់សភាជាតិ ដើម្បីសុំការអនុម័តបន្តសុពលភាពច្បាប់អាជ្ញាសឹក និងការកែនកម្លាំងទ័ពទូទាំងប្រទេសរយៈពេល ៩០ ថ្ងៃបន្ថែមទៀត…

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានដាក់ស្នើសេចក្តីព្រាងច្បាប់ទៅកាន់សភាជាតិ ដើម្បីសុំការអនុម័តបន្តសុពលភាពច្បាប់អាជ្ញាសឹក និងការកែនកម្លាំងទ័ពទូទាំងប្រទេសរយៈពេល ៩០ ថ្ងៃបន្ថែមទៀត រហូតដល់ដើមខែឧសភា ឆ្នាំ២០៦។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ីដែលនៅតែបន្តមានភាពតានតឹងខ្លាំងនៅតំបន់ជួរមុខ។ នេះបើយោងតាម​​សារព័ត៌មាន​ Xinhua ​និង ប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី១២ ខែមករានេះ។

វិបត្តិសង្គ្រាម​បានចាប់ផ្ដើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំមកលើអ៊ុយក្រែន ដែលតម្រូវឱ្យរដ្ឋាភិបាលទីក្រុងកៀវដាក់ប្រទេសក្នុងភាពអាសន្នភ្លាមៗ។ ច្បាប់អាជ្ញាសឹកផ្តល់អំណាចដល់កងទ័ពក្នុងការគ្រប់គ្រងសន្តិសុខ ចំណែកកំណែនកម្លាំងទ័ពអនុញ្ញាតឱ្យរដ្ឋាភិបាលអាចហៅបុរសដែលមានអាយុគ្រប់ការឱ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដី។ ការស្នើសុំបន្តសុពលភាពជាច្រើនលើកច្រើនសាមកនេះ បង្ហាញថាអ៊ុយក្រែននៅតែស្ថិតក្នុងស្ថានភាពអាសន្ន និងមិនទាន់មានសញ្ញានៃការឈប់បាញ់ណាមួយក្នុងពេលឆាប់ៗនោះទេ ខណៈដែលសហគមន៍អន្តរជាតិនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំនួយយោធា និងការចរចាសន្តិភាពនាពេលខាងមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ