ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បញ្ចេញអាវុធពន្ធដារ! ប្រទេសរកស៊ីជាមួយអ៊ីរ៉ង់ទាំងអស់ ត្រូវបង់ពន្ធឱ្យអាម៉េរិក ២៥% ភ្លាមៗ

1 ម៉ោង មុន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រើប្រាស់ «អាវុធពាណិជ្ជកម្ម» ដ៏ធ្ងន់បំផុតមួយ ដោយប្រកាសដំឡើងពន្ធគយភ្លាមៗក្នុងកម្រិត ២៥…

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រើប្រាស់ «អាវុធពាណិជ្ជកម្ម» ដ៏ធ្ងន់បំផុតមួយ ដោយប្រកាសដំឡើងពន្ធគយភ្លាមៗក្នុងកម្រិត ២៥ ភាគរយ លើរាល់មុខទំនិញ និងអាជីវកម្មរបស់ប្រទេសណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ នេះបើយោតាមសារព័ត៌មាន Aljazeera, The New York Times និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី១២ ខែមករានេះ។

តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា បទបញ្ជានេះមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ ហើយវាគឺជាការសម្រេចចិត្តចុងក្រោយដែលមិនអាចកែប្រែបានឡើយ។

វិធានការដំឡើងពន្ធនេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្ដាច់ប្រភពចំណូលរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ចំពេលដែលអ៊ីរ៉ង់កំពុងរងការរង្គោះរង្គើដោយសាររលកបាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លា។ នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ ប្រើប្រាស់ពន្ធគយជាឧបករណ៍ដើម្បីដាក់សម្ពាធលើគោលនយោបាយការបរទេស ប៉ុន្តែចំណាត់ការលើកនេះកំពុងរងការតាមដានយ៉ាងខ្លាំងពីតុលាការកំពូលសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យមើលថាតើការប្រើប្រាស់អំណាចរបស់ប្រធានាធិបតីលើការដំឡើងពន្ធនេះមានភាពស្របច្បាប់កម្រិតណា។ ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការដាក់ជម្រើសឱ្យបណ្ដាប្រទេសទូទាំងពិភពលោក ត្រូវជ្រើសរើសរវាងការរក្សាសម្ព័ន្ធភាពពាណិជ្ជកម្មជាមួយអាម៉េរិក ឬបន្តទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយប្រឈមនឹងការខាតបង់ទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីការបង់ពន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ