ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​អំពាវ​នាវ​ឱ្យ​ការ​ពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​មជ្ឈិម​បូព៌ា​បន្ទាប់​ពី​ត្រាំ​ចង់​ប្រើ​កម្លាំង​យោធា​

8 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​មាន​សារ​នយោបាយ​មួយ​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​​នៅពេល​​​គេ​បារម្ភ​​កាន់​តែ​ខ្លាំង​ថា​អាមេរិក​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​។ ចិន​សង្ឃឹម​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​ និង​ប្រជា​ជន​អ៊ី​រ៉ង់​អាច​យក​ឈ្នះ​ស្ថាន​ការណ៍​បច្ចុប្បន្ន​ និង​ថែរក្សា​ស្ថិរ​ភាព​ជាតិ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅ​នីង​។ ការថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ប្រកាស​ថា​ត្រៀម​ប្រើ​​ដៃ​ធ្ងន់​ទៅ​លើ​អ៊ីរ៉ង់​។ ក្នុង​នោះ លោក​ក៏​ត្រៀម​ប្រើ​កម្លាំង​យោធា​ផង​ដែរ​។…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​មាន​សារ​នយោបាយ​មួយ​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​​នៅពេល​​​គេ​បារម្ភ​​កាន់​តែ​ខ្លាំង​ថា​អាមេរិក​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​។ ចិន​សង្ឃឹម​ថា​រដ្ឋាភិបាល​អ៊ីរ៉ង់​ និង​ប្រជា​ជន​អ៊ី​រ៉ង់​អាច​យក​ឈ្នះ​ស្ថាន​ការណ៍​បច្ចុប្បន្ន​ និង​ថែរក្សា​ស្ថិរ​ភាព​ជាតិ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅ​នីង​។ ការថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ប្រកាស​ថា​ត្រៀម​ប្រើ​​ដៃ​ធ្ងន់​ទៅ​លើ​អ៊ីរ៉ង់​។ ក្នុង​នោះ លោក​ក៏​ត្រៀម​ប្រើ​កម្លាំង​យោធា​ផង​ដែរ​។

ចលនា​បាតុកម្ម​ដ៏​ពុះ​កញ្ជ្រោល​ពេញ​ផ្ទៃ​ប្រទេស​អ៊ីរ៉ង់​បាន​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​ជាង​៥​រយ​នាក់​។ អ្នក​នាំ​ពាក្យ​ចិន​ថ្លែង​ថា​ប្រទេស​របស់​លោក​ស្រី​តែង​តែ​ប្រឆាំង​ជំទាស់​នឹង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​។ ចិន​យល់​ថា​អធិប​តេយ្យ​ភាព និង​សន្តិ​សុខ​របស់​ប្រទេស​ទាំង​អស់​​នៅ​លើ​ពិភព​លោក​គួរ​តែ​ត្រូវ​បាន​គ្រប់​គ្រង​​យ៉ាង​ពេញ​លេញ​ដោយ​ច្បាប់​អន្តរ​ជាតិ​។ ​លោក​ស្រី​ម៉ៅ​ប្រឆាំង​ជំទាស់​នឹង​ការ​ប្រើ​ប្រាស់​ការ​គំរាម​កំហែងប្រើ​ប្រាស់​កម្លាំង​ទ័ព​នៅ​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ​។

ដួច្នេះ លោកស្រីសូម​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ចូល​រួម​ចំណែក​ការពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​មជ្ឈិម​បូព៌ា។ លោកស្រី​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​គំរាម​ប្រើ​កម្លាំង​យោធា​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ពេល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​បាតុកម្ម​កើន​ឡើង​ដល់​​ជាង​៥​រយ​នាក់​។ ​អ៊ីរ៉ង់​កំពុង​បោះ​ដៃ​ទៅ​រក​អាមេរិក​ដើម្បី​ចរ​ចា​គ្នា​។ ទន្ទឹម​នឹង​នោះ ​​អ៊ីរ៉ង​ក៏​កំពុង​ត្រៀម​កម្លាំង​ដើម្បី​ចាត់​ការ​អាមេរិក​ផង​ដែរ​។ អ៊ីរ៉ង់​ព្រមាន​ថា​នឹង​​​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ បើ​អាមេរិក​ធ្វើ​អន្តរាគមន៍​យោ​ធា​។

អ៊ីរ៉ង់​ថ្លែង​ថា​ក្រុម​បាតុករ​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​​យ៉ាង​ដូច្នេះ​ព្រោះ​ពួក​គេ​ចង់​បើក​ដៃ​ឱ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​យោធា​​នៅ​អ៊ី​រ៉ង់​ឱ្យ​បានឆាប់​។ រហូត​មក​ដល់​ពេល​នេះ ​​គេ​អាច​ដឹង​អំពី​ចំនួន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​​តាម​រយៈ​​​ក្រុម​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ​។ ចំណែក​រដ្ឋា​ភិបាល​អ៊ីរ៉ង់​មិន​ដែល​បង្ហាញ​តួលេខ​អ្នក​ស្លាប់​ទេ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ, ​ស៊ីន​ហួ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ