ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ថា​អ៊ីរ៉ង់​ចង់​ចរចា​គ្នា​បន្ទាប់​ចំនួន​អ្ន.ក​ស្លា.ប់​ដោយ​សារ​បាតុកម្ម​កើន​ដល់​ជាង​៥​រយ​នាក់

10 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ លោក​ត្រាំ​ថ្លែង​ថា​អ៊ីរ៉ង់​ចង់​​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​។ ពួក​គេ​មាន​គំនិត​បែប​នេះ​បន្ទាប់​ពី​លោក​​គំរាម​វាយ​ប្រហារ​​បើ​សិន​ពួក​គេ​បង្ក្រាប​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​ស្លាប់​​។ ក្រុម​សិទ្ធិ​មនុស្ស​អះ​អាង​ថា​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មនុស្ស​យ៉ាង​តិច​៥៤៤​នាក់​បាន​ស្លាប់​​ដោយ​សារ​បាតុកម្ម​។ អ៊ីរ៉ង់​មិន​បាន​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ផ្ទាល់​ទៅ​នឹង​បទ​អត្ថា​ធិប្បាយ​របស់​លោក​ត្រាំ​​ដែល​លេច​ឮ​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូម៉ង់​ក្នុងនាម​ជា​អ្នក​​នាំ​ពាក្យ​ទៅ​ម​ក​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​តាំង​ពី​យូរ​មក​ហើយ​ ។លោក​រដ្ឋ​មន្ត្រីរូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្ដាហ៍​មុន​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អ៊ីរ៉ង់​បាន​សន្យា​អ្វី​ខ្លះ​នោះ​ទេ​​ ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​លក្ខ​ខណ្ឌ​ដ៏​តឹង​តែង​របស់​លោក​ដូណាល់​ត្រាំ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នុយ​ក្លេ​អ៊ែរ​…

ទី​ក្រុង​តេ​អេ​រ៉ង់៖ លោក​ត្រាំ​ថ្លែង​ថា​អ៊ីរ៉ង់​ចង់​​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​។ ពួក​គេ​មាន​គំនិត​បែប​នេះ​បន្ទាប់​ពី​លោក​​គំរាម​វាយ​ប្រហារ​​បើ​សិន​ពួក​គេ​បង្ក្រាប​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​ស្លាប់​​។ ក្រុម​សិទ្ធិ​មនុស្ស​អះ​អាង​ថា​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មនុស្ស​យ៉ាង​តិច​៥៤៤​នាក់​បាន​ស្លាប់​​ដោយ​សារ​បាតុកម្ម​។ អ៊ីរ៉ង់​មិន​បាន​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ផ្ទាល់​ទៅ​នឹង​បទ​អត្ថា​ធិប្បាយ​របស់​លោក​ត្រាំ​​ដែល​លេច​ឮ​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូម៉ង់​ក្នុងនាម​ជា​អ្នក​​នាំ​ពាក្យ​ទៅ​ម​ក​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​តាំង​ពី​យូរ​មក​ហើយ​


លោក​រដ្ឋ​មន្ត្រីរូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្ដាហ៍​មុន​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អ៊ីរ៉ង់​បាន​សន្យា​អ្វី​ខ្លះ​នោះ​ទេ​​ ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​លក្ខ​ខណ្ឌ​ដ៏​តឹង​តែង​របស់​លោក​ដូណាល់​ត្រាំ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នុយ​ក្លេ​អ៊ែរ​ និង​មីស៊ីល​ផ្លោង​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​ស្ថាន​ការណ៍​ស្រុក​ទេស​នៅ​ក្នុង​ប្រទេស​របស់​លោក​អាច​គ្រប់​គ្រង​បាន​ល្អ​ណាស់​។

លោក​ក៏​បាន​ប្រកាស​ថ្កោលទោស​អាមេរិក និង​អ៊ីស្រាអែល​យ៉ាង​ខ្លាំង​ផង​ដែរ​។ លោក​​ថ្លែង​ថា​មូល​ហេតុ​ដែល​ក្រុម​បាតុ​ករ​ដុត​បញ្ឆេះ​អំពើ​ហិង្សា​ដូច​សព្វ​ថ្ងៃ​នេះ​​ដោយ​សារ​ពួក​គេ​ចង់​ហុច​ដង​ដាវ​ឱ្យ​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​កម្លាំង​យោធា​​​​។ ​ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​បង្ហើប​ឱ្យ​ដឹង​​ផង​ដែរ​ថា​លោក​ស្វាមន៍​ការ​ចរ​ចា​គ្នា​តាម​មធ្យោបាយ​ការ​ទូត​។ ការ​ចរ​ចា​គ្នា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​គិត​ទៅ​ដល់​ផលប្រយោជន៍​ និង​កង្វល់​គ្នា​ទៅ​វិញ​ទៅ​មក​។

បន្ទាប់​ពី​​​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​កើត​ឡើង​​ជា​ច្រើន​ថ្ងៃ​ ថ្ងៃ​នេះ​មាន​បាតុ​កម្ម​មួយ​ទៀត​គាំទ្រ​រដ្ឋា​ភិបាល​វិញ​ម្ដង​​។ ទូរ​ទស្សន៍​អ៊ីរ៉ង់​បាន​ចាក់​ផ្សាយ​សម្រែក​ជ័យ​​ឃោស​របស់​ក្រុម​បាតុករ​ទាំង​នោះ​ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់​​។​ អ្នក​ខ្លះ​ស្រែក​ថា​ស្លាប់​ទៅ​​​ពួក​អាមេរិក​ អ្នក​ខ្លះ​ទៀត​ស្រែក​ថា​ស្លាប់​ទៅ​ពួក​​​អ៊ីស្រា​អែល​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ