ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធ​​ឆក់​កាបូប​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​វេលា​ម៉ោង​០០៖៣៥​នាទី​អធ្រា​ត្រឈានចូលថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​៧​មក​រា សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ខាងលើ ​ឈ្មោះ សន ចាន់​តា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ​ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០០៖១៥​នាទី នៅ​ត្រង់​ចំណុច​មុខកា​រ៉ា​ស់​សាំង​ភី​ធី​ធី ផ្លូវ​លេខ​២៨៩ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។

សម្ភារដកហូត​រួម​មាន ៖ ម៉ូតូ​ម៉ាក Honda Beat ពណ៌​ស​-​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1KA-9872 និង​កាបូបស្ពាយ ចំនួន​១ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​) ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ