ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​២​ថ្ងៃ អាវុធហត្ថ​ខេត្តព្រៃវែង ឃាត់ខ្លួន​មនុស្ស​៩​នាក់ ដកហូត​បាន​ថ្នាំ​ញៀន ២១កញ្ចប់ នៅ​ស្រុក​កំចាយមារ

5 ម៉ោង មុន

ខេត្តព្រៃវែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ស្រុក​កំចាយមារ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ​សរុប៩​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន…

ខេត្តព្រៃវែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ស្រុក​កំចាយមារ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ​សរុប៩​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន ២១កញ្ចប់ ​។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ និង១១ ខែមក​រា ក្រោម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តព្រៃវែង និង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​ទ​ល្មើស ដោយនៅ​ថ្ងៃ​ទី​១ កម្លាំង​អាវុធហត្ថ​ស្រុក​កំចាយមារ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ និង​ដកហូត​បាន​វត្ថុ​តាម​ថ្នាំ​ញៀន​ចំនួន ៣កញ្ចប់ ​។

តាម​រយៈ​ការ​ស្ដាប់​ចម្លើយ​របស់​ក្រុម​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃ​ទី២ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ ក៏​បាន​បន្ត​នីតិវិធី និង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន ៣នាក់​ទៀត និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​ចំនួន ១៨កញ្ចប់​ទៀត​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង៩នាក់ ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កង​រាជ​រដ្ឋ​ខេត្តព្រៃវែង ​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ