ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំបំពាក់ឧបករណ៍បច្ចេកវិទ្យា និងប្រព័ន្ធសូឡាជូនសាលារៀននៅតំបន់ព្រំដែនក្នុង​ខេត្តបន្ទាយមានជ័យ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀន និង​បង្រៀន​នៅ​សាលារៀន​តាម​តំបន់​ព្រំដែន ក្រសួង​អប់រំ បាន​រៀបចំ​បំពាក់​ឧបករណ៍​ឌី​ជី​ថ​ល ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀន និង​បង្រៀន​នៅ​សាលារៀន​តាម​តំបន់​ព្រំដែន ក្រសួង​អប់រំ បាន​រៀបចំ​បំពាក់​ឧបករណ៍​ឌី​ជី​ថ​ល ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០២៦ ។

ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​រៀន និង​បង្រៀន​នៅ​សាលារៀន​បណ្ដោះអាសន្ន បឋម​សិក្សា​កណ្ដោល ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នាយកដ្ឋាន​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៃ​ក្រសួង​អប់រំ សហការ​ជាមួយ​ដៃគូ​នានា បាន​ចុះ​រៀបចំ​ដំឡើង និង​បំពាក់​ឧបករណ៍​ឌី​ជី​ថ​ល តាម​សាលារៀន​មួយ​ចំនួន ។

ចំពោះ​ដំណោះស្រាយ​បច្ចេកវិទ្យា​បន្ទាន់ ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​រួម​មាន​បណ្ណាល័យ​ឌី​ជី​ថ​ល​ក្រៅ​បណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែល​ជា​ឧបករណ៍​ផ្ទុក​មាតិកា​សិក្សា​ទំហំ ២ តេ​រ៉ា​បៃ ដែល​អនុញ្ញាត​ឱ្យ​គ្រូ និង​សិស្ស​ចូល​ប្រើប្រាស់ និង​ទាញ​យក​សៀវភៅ​ជាង ៣,០០០ ក្បាល និង​វី​ដេ​អូ​បង្រៀន​រាប់​ពាន់​ឃ្លី​ប ដោយ​មិន​ចាំបាច់​មាន​អ៊ីនធឺណិត ។

បំពាក់​កុំព្យូទ័រ​យួរដៃ ១ គ្រឿង សម្រាប់​គ្រូបង្រៀន កុំព្យូទ័រ KOOMPI ចំនួន ១០ គ្រឿង ដើម្បី​ឱ្យ​សិស្សានុសិស្ស​អនុវត្ត​បំ​ណិ​ន​ឌី​ជី​ថ​ល​ផ្ទាល់​។ ថាមពលបៃតង (Solar Power System) ដំឡើង​ប្រព័ន្ធ​សូ​ឡា ១ ឈុត ដែល​អាច​រក្សា​ថាមពល ១៥ គីឡូវ៉ាត់ម៉ោង ធានា​ដល់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ដែល​បាន​បំពាក់ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​បាន​ទៀងទាត់ ទោះបី​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ក៏​ដោយ​។

ក្រុមការងារ​បច្ចេកទេស ក៏​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ជូន​ដល់ លោកគ្រូ អ្នកគ្រូ ចំនួន ២០ នាក់ ដែល​នឹង​បង្រៀន សិស្សានុសិស្ស​ចំនួន ៧៥៧ នាក់ និង​អាណាព្យាបាល និង​អ្នក​រស់នៅ​ជុំវិញ​សាលា ពី​របៀប​ប្រើប្រាស់​ឧបករណ៍ និង​ការ​ទាញ​យក​មេរៀន​ពី​ប្រព័ន្ធ Local Wi-Fi Hotspot ក្នុង​បរិវេណ​សាលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ